ស្ពាន​អាកាស តិច​ណូ សម្រេចបាន ៨៦% គិត​ត្រឹម​ថ្ងៃទី​២៩​តុលា​

ភ្នំពេញ: លោក​ឡុង​ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​នេះ ការដ្ឋាន​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី តិច​ណូ សម្រេចបាន ៨៦% នៃ​គម្រោង​។​ សកម្មភាព​ការដ្ឋាន នៅថ្ងៃនេះ រួមមាន​ការ​ដោះ​ក្តារពុម្ព ការ​តម្លើង​ពុម្ព និង​ចាក់​បេតុង​បង្កាន់ដៃ ការ​រឹត​ខ្សែកាប​ស្ពាន ការពង្រីក​ផ្លូវ​...​។ ចំពោះ​អាង​ស្តុក​ក្រោម​ដី និង​ការបំពាក់​ម៉ូ​ទ័​រ​បូមទឹក​ស្វ័យប្រវត្តិ​បាន​បព្ចាប់ ១០០% ហើយ​"​។​

​ក្នុង​ពិធី​បើកសម្ពោធ​ស្ពាន​ជ្រោយចង្វារ មិត្តភាព​កម្ពុជា​ចិន កាលពី​ព្រឹក​ថ្ងៃទី​២២​តុលា សម្តេច​តេ​ជោ ហ៊ុនសែន បានប្រកាសថា ស្ពាន​អាកាស តិច​ណូ នឹងត្រូវ​បើក​ឲ្យ​ដំណើរការ ឆ្លងកាត់​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​សម្តេច​ហ៊ុនសែន បាន​បញ្ជាក់ថា ការបើក​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​ស្ពាន​អាកាស តិច​ណូ នា​ថ្ងៃទី​២១​វិច្ឆិកា ដើម្បី​សម្រួលការ​កកស្ទះ​ចរាចរណ៍ ពេល​បុណ្យអុំទូក រយៈពេល​៣​ថ្ងៃ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៤​វិច្ឆិកា និង​ក៏​ដើម្បី​ទទួល​នូវ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី រុស្ស៊ី នៅ​ថ្ងៃទី​២៣​វិច្ឆិកា​។​

​សូមបញ្ជាក់ថា ស្ពាន​អាកាស តិច​ណូ បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៤ ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជាង ១៤ លាន​ដុល្លា​អាមេរិក​។ ស្ពាន​នេះ មាន​បណ្តោយ ៣៨២ ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រ រត់តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ប្រសព្វ​មហាវិថី​គីម អ៊ី​ល​ស៊ុ​ង និង​មហាវិថី​ម៉ៅ សេទុង ដោយមាន​ទាំង​ផ្លូវ​ក្រោម​ដី​ផងដែរ​៕​

ស្ពាន​អាកាស តិច​ណូ សម្រេចបាន ៨៦% គិត​ត្រឹម​ថ្ងៃទី​២៩​តុលា​

ស្ពាន​អាកាស តិច​ណូ សម្រេចបាន ៨៦% គិត​ត្រឹម​ថ្ងៃទី​២៩​តុលា​

ស្ពាន​អាកាស តិច​ណូ សម្រេចបាន ៨៦% គិត​ត្រឹម​ថ្ងៃទី​២៩​តុលា​