ប្រគល់លុយរត់នៅបូកគោដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ:     ​ភ្នំពេញ​:​ក្រុមហ៊ុន​សុខា​គ្រុប​និង​សមាគម​ន៏​អ្នកជិះ​កង់​គួ​ក​ត្រពាំង​ ឈូក​បានប្រគល់​ថវិការ​ជិត​មួយ​ម៉ឺន​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា  ដែល​កំពុងតែ​ខ្វះ​ខាត់ ។​

    ​ពិធី​ប្រគល់​នេះ​បាន​ធ្វើឡើង នៅ​ល្ងាច ថៃ្ង ទី​២៨ ខែ តុលា នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​តែម្ដង ។​ថវិកា​នេះ​បានមកពី​ការរត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី ២​នៅ​បូកគោ និង ប្រណាំង​កង់​កាលពី​ថ្ងៃទី​២៣ និង ២៤​តុលា​កន្លងមកនេះ ។​​ថវិកា​បានមកពី​ការរត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​មាន​ចំនួន​៤.៥០០ ​ដុល្លារ​អាមេរិក និង​បានមក​ពី​សមាគម​អ្នកជិះ​កង់​គួ​ក​ត្រពាំង​ឈូក​ចំនួន​៣.៣៩៥​ដុល្លារ​ អាមេរិក ។​

​    ​អ្នកស្រី​សុខ ច​ន្ធី និង​លោក​សាយ សុភ​ក្ត្រា​ដែលជា​តំណាង​ក្រុមហ៊ុន​សុខា​គ្រូ​ប និង លោក​ពិសាល​ជា​តំណាង​សមាគម​អ្នកជិះ​កង់​គួ​ក​ត្រពាំង​ឈូក​បានផ្ដល់​ថវិកា​នេះ ​ដល់​លោក​វេជ្ជបណ្ឌិត​Denis Laurent​ដែលជា​អនុប្រធាន​មន្ទីរពេទ្យ ។​ជាមួយនឹង​ការប្រគល់​លុយ​នេះ​ទាំង​អ្នកស្រី​សុខ ច​ន្ធី និង​លោក​សាយ សុភ​ក្ត្រា ព្រមទាំង​លោក ពិសាល​បាន​សន្យាថា​លោក​នឹងធ្វើ​សកម្មភាព​មនុស្សធម៌​ដើម្បី​ជួយ​ដល់​ មន្ទីរពេទ្យ​នេះ​តទៅទៀត ។​

​    ​លោក​Denis Laurent ប្រកាស​ដែរ​ថា​លយ​យ​នេះ​គឺជា​ជំនួយ​ដ៏​សំខាន់​សម្រាប់​សង្គ្រោះ​ដល់​ជីវិត​កុ​មារ​ក្រីក្រ​កម្ពុជា ។​