រថយន្ត​ខ្មែរ​បុក​ជាមួយ​រថយន្ត​ថៃ របួសធ្ងន់​ស្រាល​ច្រើន​នាក់​

ឧត្តរមានជ័យ: មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់ និង​ច្រើន​នាក់​ផ្សេងទៀត​រងរបួស​ស្រាល ក្នុង​គ្រោះថ្នាក់ចរាចរ​បង្កឡើង​ដោយ​រថយន្ត​ស៊ាំ​យ៉ុង​ដឹកទំនិញ​របស់​ខ្មែរ បុក​ជាមួយ​រថយន្តវី​ហ្គោ​របស់​ជនជាតិ​ថៃ​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅក្នុងទឹកដី​ថៃ ចម្ងាយ​ពី​មាត់ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រមានជ័យ ប្រវែង​៥​គីឡូម៉ែត្រ  ។​

​តាម​ប្រភព​ព័​ត៌​រ​មាន​ពី​អ្នកឃើញ​ហេតុ​ការ​បាន​ឲ្យ​ដឹងថា មុនបេល​កើតហេតុ គេបានឃើញ រថយន្ត​ស៊ាំ​យ៉ុង​របស់​អាជីវករ​ខ្មែរ ពាក់​ស្លាក់​លេខ ភ្នំពេញ​2R-2703ពណ៌​ស បើកបរ​doy​ឈ្មោះ អេង ប៊ុន​ចេង ភេទ​ប្រុស​អាយុ ៥៣​ឆ្នាំ បាន​បើកបរ​ចូល​ទឹកដី​ថៃតាម​ផ្លូវជាតិ​ក្នុង​បំណង​ដឹកទំនិញ​ពី​ផ្សារណាត់​របស់​ថៃ ដោយ​ធ្វើ​​ចរាចរ ខាងឆ្វេង​នៃ​ច្បាប់​ចរាចរ​ប្រទេស​ថៃ ប៉ុន្តែ​រថយន្ត​សាំ​យ៉ុង​របស់​ខ្មែរ​ខាងលើ​បាន​បើកបរ​បំពាន​ចូលហួស​គំនូស​អាទិភាព​របស់គេ លុះដល់​ចំណុច​កើត​​ហេតុ​ខាងលើ​ដែលជា​ចំណុច​ផ្លូវ​កោង ក៏​ស្រាប់​តែមាន​រថយន្ត​រប​ស់ជន​ជាតិ​ថៃ ម៉ា​កវី​ហ្គោ បើកបរ​ដោយ​ឈ្មោះ វីណាត់ ចាន់​ផាក់​គ្រី ភេទ​ស្រី អាយុ ៣៣​ឆ្នាំ បើកបរ​បញ្ច្រាស់​ទឹ​ស​គ្នា ក៍​ត្រូវបាន​រថយន្តសាំ​យ៉ុង​របស់​ខ្មែរ​បុក ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ថៃ​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យមាន​អ្នករបួសធ្ងន់​២​នាក់ និង​ស្រាល​ជាច្រើន​នាក់​។​

​ក្រោយពី​កើតហេតុ​ភ្លាម ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ ក្នុងប្រទេស​ថៃ​។ ដោយ​ចំណែក​រថយន្ត​ទាំង​២​បាន​រង​ការខូចខាត​យ៉ាងធ្ងន់ ត្រូវបាន​សមត្ថកិច្ច​ថៃ អូស​យកទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​គ្នា​តាមច្បាប់​៕​

រថយន្ត​ខ្មែរ​បុក​ជាមួយ​រថយន្ត​ថៃ របួសធ្ងន់​ស្រាល​ច្រើន​នាក់​

រថយន្ត​ខ្មែរ​បុក​ជាមួយ​រថយន្ត​ថៃ របួសធ្ងន់​ស្រាល​ច្រើន​នាក់​

រថយន្ត​ខ្មែរ​បុក​ជាមួយ​រថយន្ត​ថៃ របួសធ្ងន់​ស្រាល​ច្រើន​នាក់​