​រថយន្ត​កាមរី​ឆ្លាម​បុក​រ៉ឺម៉ក​កង​បី​បណ្តាល​បុរស​ម្នាក់​របួសធ្ងន់​នៅ​ផ្លូវជាតិលេខ​៣

​រាជធានី​ភ្នំពេញ​៖​បុរស​អ្នកបើក​រ៉ឺម៉ក​កង់​បី​ម្នាក់​បាន​រងរបួស​បាក់ជើង​ខាងស្តាំ​ង​ខ្ទេច ដោយសារ​រថយន្ត​កាម​រី​ឆ្លាម​មួយគ្រឿង​បាន​បើក​បុក​ពេញទំហឹង​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​ជិត​៨ និង​០០​នាទី​យប់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

​    ​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរសរងគ្រោះ​បើក​រ៉ឺម៉ក​តាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ​៣ ក្នុង​ទឹ​សដៅ​ពី​ត្បូង ទៅ​ជើង​ក៏​ស្រាប់​តែមាន​រថយន្ត​កាម​រី ឆ្លាម​ពណ៌​ស្ករ មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​2R-5994​ដែល​បើក​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង​បាន​បុក​ពេញទំហឹង​បណ្តាលអោយ​បុរស​ដែល​បើក​ម៉ូតូ​កង់​បី​នោះ បាក់ជើង​ខាងស្តាំ​ខ្ទេច និង​ជើង​ខាងឆ្វេង​ក៏​របួស​ផងដែរ​។ ចំណែក​រថយន្ត​បាន​ហោះ​ទៅមុខ​ជិត​១០​ម៉ែត្រ បាន​ទៅបុក​ប្រឡាយ​នៅ​អម​តាម​បណ្តោយ​ផ្លូវជាតិ​បណ្តាលអោយ​រង​ការខូចខាត​ធ្ងន់ធ្ងរ ចំណែក​ម្ចាស់​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​៕ 