​អ្នកស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​កើនឡើង​ដល់​ជាង​៤០០​នាក់

​ប៉ា​គី​ស្ថាន​៖​ចំនួន​អ្នកស្លាប់​ដោយសារ​រញ្ជួយ​ដី​កម្រិត​៧.៥​វ៉ិ​ច​ទ័​រ នៅ​ប៉ា​គី​ស្ថាន បាន​កើន​ឡើងដល់​ជាង​៤២៦​នាក់​ហើយ​មកដល់ពេលនេះ​។ នេះ​បើតាម​សារព័ត៌មាន​Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​២៩​តុលា​នេះ​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​បានបញ្ជាក់​ថា ចំនួន​អ្នកស្លាប់​ត្រូវបាន​គេ​រំពឹងថា អាច​នឹង​កើនឡើង ខណៈ​ក្រុម​ស្រាវជ្រាវ​បានធ្វើ​ដំណើរ​ទៅដល់​តំបន់​ដាច់ស្រយាល ដែល​រង​ការវាយប្រហារ​ដោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧,៥​រ៉ិ​ច​ទ័​រ​នេះ​បាន​បង្ក​ជាការ​បាក់​ដី និង​ការជម្លៀស​ខ្លួន​ជាច្រើន​សន្ធឹកសន្ធាប់ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​បាន​បង្ក​ឲ្យ​បាក់​អគារ​នានា និង​កាត់ផ្តាច់​ប្រព័ន្ធ​ទូរគមនាគមន៍​។ ដោយឡែក​បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ត្រឹមតែ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន មាន​មនុស្ស​រហូតដល់​៣១១​នាក់​ស្លាប់ និង​ជាង​១.៦០០​នាក់​រងរបួស​។​

​បើតាម​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​UNICEF​បាន​បញ្ជាក់ថា កុមារ​ប្រឈមមុខ​នឹង​ស្លាប់​ជា​បន្តបន្ទាប់​នៅ​តំបន់​ដាច់ស្រយាល​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ប៉ា​គី​ស្ថាន​។ យ៉ាងណាក៏ដោយ​ទីភ្នាក់ងារ​ផ្ដល់ជំនួយ​បានបញ្ជាក់​ថា នឹង​ត្រៀមខ្លួន​សម្រាប់​ផ្ដល់ជំនួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​បាក់ ដី និង​រញ្ជួយ​ដី​ជាដើម​៕

​អ្នកស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​កើនឡើង​ដល់​ជាង​៤០០​នាក់
​អ្នកស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​កើនឡើង​ដល់​ជាង​៤០០​នាក់
​អ្នកស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​កើនឡើង​ដល់​ជាង​៤០០​នាក់