ព្រឹកស្អែក​ សម្តេចតេជោ​ ហ៊ុន សែន​ នឹងអញ្ជើញ​ចូលរួមប្រជុំសភា

រាជធានីភ្នំពេញ ​៖ បើគ្មានអ្វីប្រែប្រួលនោះទេ ​សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នឹងអញ្ជើញចូលរួមប្រជុំ​រដ្ឋសភាលើកទី៥​ នីតិកាលទី៥​ នាព្រឹកថ្ងៃទី៣០ ​តុលា ២០១៥ ។

បើតាមសេចក្តីជូនដំណឹង​របស់អគ្គលេខាធិការដ្ឋាន​រដ្ឋសភាបានឲ្យដឹងថា ​សម័យប្រជុំរដ្ឋសភា​ដែលតាមគម្រោងប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​សម្តេចមហាពញាចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា ​នឹងធ្វើការពិភាក្សាអនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ​និងពិភាក្សាអនុម័ត​សេចក្តីស្នើវិសោធន​កម្មប្រការ៣ថ្មី ប្រការ៧ថ្មី ប្រការ៨​ ប្រការ១០ថ្មី (ពីរ) ​ប្រការ១៤ថ្មី ​ប្រការ១៨ ប្រការ២០ ប្រការ២១​ ​ប្រការ២២ថ្មី ប្រការ៣១ថ្មី (ពីរ) ​ប្រការ៣៣ថ្មី ​ប្រការ៣៤​ ប្រការ៣៦ថ្មី ​ប្រការ៣៨ថ្មី ប្រការ៤០ថ្មី ​និងប្រការ៤៧ថ្មី (បី) ​នៃបទបញ្ជាផ្ទៃក្នុង​នៃរដ្ឋសភា​ ។