យានពិសោធន៍ នៃភពអង្គារ រំលាយម្ស៉ៅថ្ម សម្រាប់ការធ្វើតេស្ត

រដ្ឋកាលីហ្វញ៉ាៈ ក្រុមអ្នកវិទ្យាសាស្រ្ត របស់ភ្នាក់ងារ អវកាសណាសា បាននិយាយថា ទីពិសោធន៍ជិតគ្នា២ នៅក្នុងយាន អវកាស នៃភពអង្គារ Mars rover Curiosity បានធ្វើការរំលាយម្ស៉ៅថ្ម ដំបូងគេបង្អស់ ដោយម្ស៉ៅ អស់ទាំងនោះត្រូវបាន ប្រមូលពីក្នុងដុំថ្ម martian នៃភពនោះ។

យោងទៅតាម មន្ទីរពិសោធន៍ Pasadena របស់ភ្នាក់ងារអវកាសណាសា នៅក្នុងរដ្ឋកាលីហ្វញ៉ាបានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងយានអវកាស Curiosity នឹងប្រើប្រាស់ទីពិសោធន៍ទាំង២នេះ ដើម្បីធ្វើការវិភាគ អំពីម្ស៉ៅថ្មទាំងនោះ ដោយនឹងត្រូវចំនាយអស់រយៈពេលជាច្រើនខែ។

ជាមួយគ្នាដែរ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ឧបករណ៍គីមីវិទ្យា និងខនិជវិទ្យារបស់យានអវកាស rover Curiosity ព្រមទាំងឧបករណ៍វិភាគរបស់វា បានចាប់ផ្តើមធ្វើតេស្តទៅលើម្សៅថ្មអស់ទាំងនេះហើយ ដោយទិន្នន័យនៃលទ្ធផល នឹងចេញតាមរយៈឧបករណ៍អស់ទាំងនោះផងដែរនៅពេលក្រោយ។

យានពិសោធន៍ នៃភពអង្គារ រំលាយម្ស៉ៅថ្ម សម្រាប់ការធ្វើតេស្ត

  • យានពិសោធន៍ នៃភពអង្គារ រំលាយម្ស៉ៅថ្ម សម្រាប់ការធ្វើតេស្ត已关闭评论
  • 210 views
  • Hide Sidebar
    A+
Publish on:2015/10/29  Category:​អន្តរជាតិ
Tags: