សមត្ថកិច្ចចម្រុះ ខេត្តព្រះសីហនុ ក្របួចជន​ សង្ស័យប្លន់ម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ក្រោយប្លន់ បុគ្គលិកអេស៊ីលីដា

ព្រះសីហនុ ៖ សមត្ថកិច្ចចម្រុះ មានទាំងកងរាជអាវុធហត្ថ និងកងនគរបាល បានសហការបង្ក្រាប បក្ខពួកចោរ ប្លន់ប្រដាប់ អាវុធមួយក្រុម មានគ្នា៣នាក់ ដែលធ្វើសកម្មភាពប្លន់ យកបានម៉ូតូមួយគ្រឿង ពីជនរងគ្រោះ នៅ ចំណុចមុខវត្តព្រហ្មកេរ្មិ៍ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ។ ការបង្រ្កាបនេះ កើតឡើងនៅម៉ោងជាង៨យប់ ថ្ងៃ២៨ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពួកចោរធ្វើសកម្មភាព និងជិះម៉ូតូរត់គេខ្លួននោះ ។

 សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វន ពិសិដ្ឋ អាយុ២១ឆ្នាំ មានមុខរបរជាបុគ្គលិកធនាគារ អេស៊ីលីដា នៅកន្លែងលក់បង្អែមម្តុំផ្សារវាលរេញ  ។ ចំណែកជនសង្ស័យឈ្មោះ ចាន់ ក្តឹប ភេទប្រុស  អាយុ៤០ឆ្នាំ មុខរបរមិន ពិតប្រាកដ មានទីលំនៅសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រើកាំភ្លើងខ្លីកា59 ប្លន់យកម៉ូតូម៉ាក សេ125 ស៊េរី2015 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AZ.0312។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយធ្វើសកម្មភាពប្លន់បានហើយ ជនសង្ស័យបានជិះម៉ូតូជនរងគ្រោះ គេចខ្លួនតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅភ្នំពេញ ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីទទួលពត៌មានភ្លាម កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ បានសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកព្រៃនប់ ដេញតាមប្រភិតប្រភីង  ។ លុះមកដល់ ផ្លូវបំបែក ស្រែអំបិល ត្រូវកម្លាំងអាវុធហត្ថ លេខ៤០២ របស់ស្រុកស្រែអំបិល ខេត្តកោះកុង ស្ទាក់ចាប់បាន ខណះនោះជនសង្ស័យ បានបាញ់តដៃ តែត្រូវកម្លាំងអាវុធហត្ថ លេខ៤០២ បាញ់តបវិញ បណ្តាលឲ្យត្រូវជើងខាងស្តាំ របស់ជនសង្សយ័ ទើបចាប់ខ្លួនបាន  ហើយប្រគល់អោយជនសង្ស័យនិងវត្ថុតាងមកអោយអាវុធហត្ថ ស្រុកព្រៃនប់ចាត់ការបន្ត  ។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ មន្ទីរពេទ្យព្យាបាលរបួស ជាបណ្តោះអាសន្ន រីឯបក្ខពួក២នាក់ ទៀត បានរត់គេចខ្លួនរួច ៕