ស្ពាន​អាកាស​និង​ផ្លូវ​ក្រោមដី​តិចណូ​ កសាង​បាន​៨៦ភាគរយ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានប្រកាសថា ការដ្ឋានស្ពានអាកាសនិងផ្លូវក្រោមដីតិចណូ រហូតមកដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នេះ បានសាងសង់សម្រេចបាន ៨៦%ហើយនៃគម្រោង។

គេហទំព័រហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា សកម្មភាពការដ្ឋាននៅថ្ងៃ២៩តុលា នេះ រួមមានការដោះក្តារពុម្ព ការតម្លើងពុម្ព និងចាក់បេតុងបង្កាន់ដៃ ការរឹតខ្សែកាបស្ពាន ការពង្រីកផ្លូវ។ ចំពោះអាងស្តុកក្រោមដីនិងការបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិបានបព្ចាប់ ១០០%ហើយ។

កាលពីថ្ងៃទី២២ តុលា ក្នុងពិធីបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ ស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជា-ចិន (ស្ពាន ជ្រោយចង្វារទី២) សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី២១ វិច្ឆិកា ស្ពានអាកាសតិចណូ នឹងត្រូវដាក់ ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន សម្រាប់ប្រើប្រាស់នៅថ្ងៃបុណ្យអ៊ុទូកថ្ងៃទី២៤-២៥-២៦ ខែវិច្ឆិកា សម្រាប់ឲ្យប្រជាពលរដ្ឋមកពីបណ្តាខេត្តនានាបានឆ្លងកាត់ទៅវិញទៅមក៕

ស្ពាន​អាកាស​និង​ផ្លូវ​ក្រោមដី​តិចណូ​ កសាង​បាន​៨៦ភាគរយ

ស្ពាន​អាកាស​និង​ផ្លូវ​ក្រោមដី​តិចណូ​ កសាង​បាន​៨៦ភាគរយ

ស្ពាន​អាកាស​និង​ផ្លូវ​ក្រោមដី​តិចណូ​ កសាង​បាន​៨៦ភាគរយ