រថយន្តកុងតឺន័រ កិនអ្នកជិះម៉ូតូបែកក្បាលធ្លាយខួរ បែកសាច់ខ្ទេចខ្ទី

ភ្នំពេញ ៖ ជនរងគ្រោះម្នាក់ បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅកន្លែង បន្ទាប់ពីជិះម៉ូតូជាន់ហ្រ្វាំងដួល ហើយត្រូវរថយន្តកុងទីន័រមកពីក្រោយកិន ។

ហើយហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវលេខ៥៩៨ ជិតស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ កាលពីវេលាម៉ោងជាង៧យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

បើតាមការឱ្យដឹងពីសមត្ថកិច្ចបានប្រាប់ថា នៅម៉ោងខាងលើ បានឃើញជនរងគ្រោះតែម្នាក់ឯង ជិះម៉ូតូមួយគ្រឿងម៉ាក Wave ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CB-0783 តាមបណ្តោយផ្លូវលេខ៥៩៨ ស្របជាមួយរថយន្តកុងទីន័រ ក្នុងទិសដៅពីជើងទៅត្បូង ។ សមត្ថកិច្ចបានបន្តថា លុះម៉ូតូជិះមកដល់ជិតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម៉ូតូបានជួបឧបសគ្គពីមុខ ហើយបានចាប់ហ្រាំងទាំងបង្ខំ ធ្វើអោយម៉ូតូដួល ស្របពេលនោះក៏មានរថយន្តកុងទីន័រ មួយគ្រឿង ជារបស់ក្រុមហ៊ុនដឹកជញ្ជួនស៊ីថប ដែលពាក់ស្លាកលេខ ភ្នំពេញ 3B-9357 បានមកដល់ដែរ ធ្វើអោយរថយន្តកុងទីន័រនោះ បានកិនទាំងម្ចាស់ម៉ូតូបែកក្បាលធ្លាយខួរ និងបែកសាច់ស្ទើរខ្ទិចមើលសឹងតែលែង ស្គាល់បន្ទាប់ពីដឹងថា កិនគេហើយអ្នកបើកបររថយន្តកុងទីន័រនោះ បានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ រហូតមកដល់ផ្លូវឧកញ៉ាម៉ុងប្ញទ្ធី ទាំងរថយន្តមានជាប់ឈាម និងខួរនៅកង់ខាងក្រោយផងនោះ មានចំងាយជាង ៤គីឡូម៉ែត្រក៏ខាងសមត្ថកិច្ច បានតាមទាន់ហើយឃាត់ខ្លួនទាំងអ្នកបើកបរនិងរថយន្ត ។

ក្រោយឃាត់ខ្លួន អ្នកបើកបររថយន្តព្យាយាមប្រកែកមិនទទួលកំហុសនោះទេ ។រឺឯសពត្រូវបានក្រុម គ្រួសាររៀបចំ និងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕