គ.ជ.ប បញ្ចប់វគ្គបណ្ដុះ បណ្ដាល ការចុះឈ្មោះ បោះឆ្នោត សាកល្បង

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោត សាកល្បងតាម ប្រព័ន្ធ កុំព្យូទ័រ ត្រូវបានបិទបញ្ចប់ហើយ ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៦-២៧ខែតុលាឆ្នាំ២០១៥ ។

នៅរសៀវលថ្ងែទី២៧ ខែតុលា ឆ្នាំ២០១៥ ដោយលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។

យោងតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៨ តុលា បានឲ្យដឹងថា ការបិទវគ្គបណ្ដុះបណ្ដាលនេះក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។សិក្ខាដែលចូលរួម សរុបចំនួន១៤៤នាក់ មន្រ្ដីនៅទីស្ដីការ គ.ជ.ប ចំនួន៣១ នាក់។ សិក្ខាកាមជាប្រធាន អនុប្រធាន និងគ្រូបង្ហាត់នៃលេខាធិការដ្ឋានខេត្ត-រាជធានីរៀបចំការបោះឆ្នោត(លធ.ខប) ចំនួន៨០នាក់ ជំនាញការជប៉ុន និងសហគមន៍អ៊ឺរ៉ុបចំនួន០៥នាក់ តំណាងគណបក្សនរយោបាយចំនួន១៧នាក់ មកពីគណបក្ស នយោបាយចំនួន១០គណបក្ស។

លោក ស៊ិក ប៊ុនហុក បានមានប្រសាសន៍ថា ច្បាប់បោះឆ្នោតបានតម្រូវឲ្យចុះឈ្មោះ បោះឆ្នោតថ្មីដោយ ប្រើប្រាស់ ប្រព័ន្ធកុំព្យូទ័រ ដូចនេះសិក្ខាកាមទាំងអស់ជាពិសេស គឺគ្រូបង្ហាត់ត្រូវតែមានចំណេះដឹង ច្បាស់លាស់ពីរចំណុចជាសំខាន់គឺ៖ នីតិវិធីនៃការចុះឈ្មោះបោះឆ្នោតនិងប្រើប្រាស់កុំព្យូទ័រ។

លោកថា សិក្ខាកាមដែលជាមន្រ្ដី លធ.ខប ត្រូវធ្វើនៃការបណ្ដុះបណ្ដាលបន្ដដល់ក្រុមចុះឈ្មោះបោះឆ្នោត ដូច្នេះត្រូវយកចិត្តទុកដាក់រៀបចំមេរៀនឲ្យបានល្អមុនធ្វើការបង្រៀន៕