សាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម បង្ក្រាបរថយន្ត អត់ពន្ធបាន១ គ្រឿងទៀត

កំពង់ចាម៖ មន្ត្រីនៃសាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម រួមសហការ ជាមួយកម្លាំងនគរបាល និងអាវុធហត្ថខេត្ត នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ បានធ្វើការបង្ក្រាប រថយន្តអត់ពន្ធមួយគ្រឿង នៅខណៈ រថយន្តនោះ ឈប់ចត មុខហាងកាហ្វេមួយកន្លែង ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

តាមមន្ត្រីសាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម បានឲ្យដឹងថា រថយន្តដែលមន្ត្រីជំនាញចុះបង្ក្រាបនោះ ម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០៥ ។

មន្ត្រីដដែល បានឲ្យដឹងទៀតថា រថយន្តនោះ បច្ចុប្បន្នកំពុងរក្សាទុកនៅទីស្នាក់ការ សាខាគយនិងរដ្ឋាករខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងទៅតាមនិតិវិធី។

គួរបញ្ជាក់ដែរថា សាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ បង្ក្រាបបានរថយន្តអត់ពន្ធ បានចំនួន៣គ្រឿងហើយ៕ 

សាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម បង្ក្រាបរថយន្ត អត់ពន្ធបាន១ គ្រឿងទៀត

សាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម បង្ក្រាបរថយន្ត អត់ពន្ធបាន១ គ្រឿងទៀត