Siwon ក្លាយ​ជា​តារា​កូរ៉េ​ដំបូង​គេ មាន​អ្នក​គាំទ្រ​ច្រើន​ដល់​ទៅ ៥លាន​នាក់​លើ Twitter

Siwon ក្លាយ​ជា​តារា​កូរ៉េ​ដំបូង​គេ មាន​អ្នក​គាំទ្រ​ច្រើន​ដល់​ទៅ ៥លាន​នាក់​លើ Twitter

Choi Siwon ដែល​ជា​​តារា​កូរ៉េ​រាង​សង្ហា​មួយ​រូប​ក្នុង​ក្រុម​ចម្រៀង​កូរ៉េ​បុរស Super Junior បាន​ក្លាយ​​ជា​តារា​​កូរ៉េ​ដំបូង​គេ​ដែល​ទទួល​បាន​ចំនួន Follower ដល់​ទៅ ៥លាន។

 

Siwon ក្លាយ​ជា​តារា​កូរ៉េ​ដំបូង​គេ មាន​អ្នក​គាំទ្រ​ច្រើន​ដល់​ទៅ ៥លាន​នាក់​លើ Twitter

 

តារា​ចម្រៀង​កូរ៉េ​មាន​ប្រជាប្រិយ​ភាព​ស្រស់​សង្ហា​រូប​នេះ​ក៏​បាន​បង្ហោះ​វីដេអូ​អរគុណ​ដល់​ Follower ទាំង​អស់ ដែល​បាន​គាំទ្រ​ខ្លួន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​យ៉ាង​នេះ។

 

សមិទ្ធផល​ដែល​ទទួល​បាន​នេះ​បាន​ធ្វើ​ឱ្យ Siwon ក្លាយ​ជា​តារា​កូរ៉េ​មួយ​រូប​​ស្ថិត​ក្នុង​ចំណោម​តារា​វ័យ​ក្មេង​មាន​ប្រជាប្រិយភាព​បំផុត​ប្រចាំ​កូរ៉េ​ខាង​ត្បូង។

 

Siwon បាន​បើក​គណនី Twitter របស់​ខ្លួន​នៅ​ខែ​មិនា ឆ្នាំ ២០១០ ហើយ​ក៏​ទទួល​បាន​អ្នក​គាំទ្រ (Follower) ជា​ច្រើន​បន្តបន្ទាប់​រហូត​ដល់ ៥លាន Follower នា​ពេល​បច្ចុប្បន្ន។ ​

 

Siwon បង្ហាញ​ខ្លួន​ក្នុង​ក្រុម Super Junior របស់​ផលិតកម្ម SM Entertainment នៅ​ក្នុង​ឆ្នាំ ២០០៥ ហើយ​បាន​បង្ហាញ​ទេពកោសល្យ​សម្ដែង​យ៉ាង​ល្អ​និង​ទាញ​បាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​ជា​បន្តបន្ទាប់​មក​ទល់​ពេល​នេះ។

 

Siwon ក្លាយ​ជា​តារា​កូរ៉េ​ដំបូង​គេ មាន​អ្នក​គាំទ្រ​ច្រើន​ដល់​ទៅ ៥លាន​នាក់​លើ Twitter

Siwon ដើរ​តួ​ក្នុង​រឿងខ្នាត​ធំ​ចិន “Dragon Blade”

 

ដោយ​សារ​តែ​ទទួល​បាន​​ប្រជាប្រិយភាព​​ខ្លាំង តារា​វ័យ ២៩ឆ្នាំ​រូប​នេះ បាន​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​កូរ៉េ​ជា​ច្រើន ហើយ​ថ្មីៗ​នេះ​ក៏​បាន​រួម​គ្នា​សម្តែង​ជាមួយ Jackie Chan (ឈិន ឡុង) ​ក្នុង​ខ្សែភាពយន្ត​ខា្នត​ធំ​របស់​ចិន “Dragon Blade” កន្លង​មក​ផង​ដែរ៕ ​​

 

អាន៖ មុន១៤កុម្ភៈ ឈិន ឡុង មាន​ចិត្ត​ច្រណែន Siwon សមាជិកក្រុម Super Junior

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ kpopstarz