សន វិជ្ជបុត្រ ផលិតរឿងលើកដំបូង លក់នៅក្រៅប្រទេស យកលុយជួយ កុមារកំព្រា និងជនក្រីក្រ

សន វិជ្ជបុត្រ ផលិតរឿងលើកដំបូង លក់នៅក្រៅប្រទេស យកលុយជួយ កុមារកំព្រា និងជនក្រីក្រ តារាចម្រៀង ក្នុង ផលិតកម្ម M លោក សន វិជ្ជបុត្រ ក្រៅពីមមាញឹក ក្នុងសិល្បៈ ចម្រៀងហើយនោះ លោកមានឆ្លៀតពេល ផលិតរឿង ដោយខ្លួនឯង និងបានថតចប់យកទៅលក់ នៅក្រៅប្រទេស ដើម្បីជាការផ្សព្វផ្សាយ វប្បធម៌ខ្មែរ នៅលើឆាកអន្តរជាតិ ឲ្យមានភាពទូលំទូលាយ ។ ជាពិសេសអ្វីដែលគួរ ឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺតួសម្ដែងក្នុងរឿងនេះ សុទ្ធសឹងតែជាអ្នក ស័្មគ្រចិត្ត មិនយកកម្រៃ ហើយចំណូលដែលលក់បាន ពីរឿងនោះ លោកបានបង្វែ មកជួយដល់កុមារកំព្រា និងជន ទីទ័លក្រ ក្នុងប្រទេសកម្ពុជា ។

ខ្សែភាពយន្ត ដែលលោក វិជ្ជបុត្រ ផលិត និងបានយកទៅលក់ នៅក្រៅប្រទេសនោះ មានចំណងជើងថា «ឈាម ស្រែកស្បែកហៅ» ដែលផលិតឡើង ជិត១ឆ្នាំមកហើយ និងចេញជា DVDលក់ នៅបណ្ដាប្រទេសមួយចំនួនដូចជា អាមេរិក បារាំង និង អូស្ត្រាលី ប៉ុន្តែរហូតមកដល់ពេលនេះ គ្រាន់តែនៅក្នុងទីផ្សារ អាមេរិក គឺបានចំណូលប្រមាណ ៥ពាន់ដុល្លារទៅហើយ ដោយទឹកប្រាក់ទាំងនេះ លោកបញ្ជាក់ប្រាប់ថា ទុកសម្រាប់ជួយជនក្រីក្រ។

ថ្លែងប្រាប់ LookingTODAY តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២៨ ខែតុលានេះ លោក វិជ្ជបុត្រ បានឲ្យដឹងថា រឿង «ឈាមស្រែកស្បែកហៅ» ជាស្នាដៃដំបូងរបស់លោក និងបានផលិតជិត១ឆ្នាំមកហើយ ដោយនៅក្នុងរឿងនេះ មានតួឯក គឺកញ្ញា ថឹក ផល្លា និងលោក ហេង ស៊ីមន ហើយនិយាយពីនារីម្នាក់ត្រូវបាន គេចាប់រំលោភ ហើយចុង ក្រោយបុរស ដែលចាប់រំលោភនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ តារាសម្ដែងនៅក្នុងរឿងនេះ សុទ្ធតែជា ក្រុមយុវជន ស្ម័គ្រចិត្ត មិនមានតារាល្បីៗ ចូលរួមសម្ដែងឡើយ។

លោកនិយាយថា «ខ្ញុំបានខឹតខំផលិតឡើង ដោយមានការជួយគ្នា ទៅវិញទៅមក ពីតារាសម្ដែងមួយចំនួន ។ ចំពោះ មូលហេតុដែលខ្ញុំយករឿងនេះ ទៅលក់នៅក្រៅប្រទេស ព្រោះខ្ញុំគិតថា រឿងនេះជាប្រទេសរឿងអប់រំ អាចរកចំណូល បានច្រើន ជាពិសេសតួឯក ក្នុងរឿងនេះ កញ្ញា ផល្លា រស់នៅអាមេរិកស្រាប់ អាចមានអ្នកស្គាល់ ចាប់អារម្មណ៍ច្រើន ។ ម្យ៉ាងទៀតចំណូល ដែលបានមកពីការលក់រឿងនេះ ខ្ញុំនឹងយកទៅជួយ ដល់កុមារកំព្រា និងជនក្រីក្រ ..!» ។

ម្ចាស់បទ«ពីរជំហានលើវិថីមួយ» បានបន្តឲ្យដឹងថា ជាស្ដែងនៅថ្ងៃនេះ (ទី២៨ ខែតុលា) លោកបានទៅទទួលកញ្ញា ថឹក ផល្លា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលបានធ្វើដំណើរមកកម្ពុជា ដើម្បីយកថវិកា បានពីការលក់ រឿងនេះ  មកប្រគល់ជូនលោក ដើម្បីជួយដល់ជនក្រីក្រ ។ បន្ទាប់ពីរឿងនេះ បានជោគជ័យ លោកនឹងមានគម្រោង ផលិតរឿងជាបន្តបន្ទាប់ទៀត ក្នុងន័យឲ្យភាពយន្តខ្មែររីកចម្រើន និងមានការគាំទ្រខ្លាំងពីបងប្អូននៅក្រៅប្រទេស ។ រឿង «ឈាមស្រែកស្បែកហៅ»នេះមិនមានគម្រោង យកមកចាក់នៅស្រុកខ្មែរទេ គឺសម្រាប់លក់តែនៅក្រៅ ប្រទេស ប៉ុណ្ណោះ ក្នុងនោះមានដូចជា សហរដ្ឋអាមេរិក បារាំង និង អូស្ត្រាលីជាដើម៕

សន វិជ្ជបុត្រ ផលិតរឿងលើកដំបូង លក់នៅក្រៅប្រទេស យកលុយជួយ កុមារកំព្រា និងជនក្រីក្រ

សន វិជ្ជបុត្រ ផលិតរឿងលើកដំបូង លក់នៅក្រៅប្រទេស យកលុយជួយ កុមារកំព្រា និងជនក្រីក្រ

សន វិជ្ជបុត្រ ផលិតរឿងលើកដំបូង លក់នៅក្រៅប្រទេស យកលុយជួយ កុមារកំព្រា និងជនក្រីក្រ

សន វិជ្ជបុត្រ ផលិតរឿងលើកដំបូង លក់នៅក្រៅប្រទេស យកលុយជួយ កុមារកំព្រា និងជនក្រីក្រ