ដល់ម្លឹង!!! អ្នកប្រើប្រាស់ Android ជាច្រើន បានប្តូរមកប្រើប្រាស់ iOS វិញ

ដល់ម្លឹង!!! អ្នកប្រើប្រាស់ Android ជាច្រើន បានប្តូរមកប្រើប្រាស់ iOS វិញ

ជាការពិតណាស់ បើនិយាយពីស្ថានភាពនាពេលបច្ចុប្បន្ន អំឡុងពេលដែលមានមនុស្សជាច្រើន ដែលធ្លាប់ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android ដោយមិនលើសពី 1 ឆ្នាំនោះទេ ពួកគេនឹងមានការធុញទ្រាន់ ហើយគិតចង់មកផ្លាស់ប្តូរប្រើប្រាស់ iOS វិញ។ ទន្ទឹមនឹងនោះ ភាពជោគជ័យរបស់ Apple ក្នុងឆ្នាំនេះ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយភាគច្រើនគឺអ្នកប្រើប្រាស់ iPhone តែម្តង។ ប្រហាក់ប្រហែលនឹង 30% នៃអ្នកប្រើប្រាស់ Android សរុប បានធ្វើការផ្លាស់ប្តូរមកប្រើប្រាស់ iOS វិញ ដែលវាជាកំណត់ត្រាថ្មីមួយទៀត របស់ Apple នៅក្នុងឆ្នាំនេះ។ បន្ថែមពីនេះទៀត កាលពីប៉ុន្មានខែមុន Apple ក៏បានបង្កើតនូវកម្មវិធីមួយដែលមានឈ្មោះថា Move to iOS នៅលើ Play Store ដែលវាក៏ជាភាពងាយស្រួលម្យ៉ាង សំរាប់អ្នកគាំទ្រ Android ហើយចង់ផ្ទេរទិន្នន័យចូលមកឧបករណ៍ iOS វិញនោះ - gsmarena.com

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ដល់ម្លឹង!!! អ្នកប្រើប្រាស់ Android ជាច្រើន បានប្តូរមកប្រើប្រាស់ iOS វិញ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ដល់ម្លឹង!!! អ្នកប្រើប្រាស់ Android ជាច្រើន បានប្តូរមកប្រើប្រាស់ iOS វិញ

ចុះថ្ងៃទី 29 តុលា ឆ្នាំ 2015 ម៉ោង 10:34 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ