ឃើញ​សព បុរស​ដែល​បាត់​ខ្លួន​នៅ​មាត់​រណ្ដៅ​ជីក​យក​ដី​លក់ ហើយ​

សៀមរាប: សមត្ថកិច្ច​បាន​រកឃើញ​សាកសព បុរស​ដែល​បាត់​ខ្លួន​នៅ​មាត់​រណ្ដៅ​ជីក​យក​ដី​លក់ហើយ​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​នេះ​។​​បន្ទាប់ពី​បាត់​ខ្លួន​នៅ​មាត់​រណ្ដៅ​ជីក​យក​ដី​លក់​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥​ស្ថិតនៅ​ក្នុងភូមិ​កន្តក់​ថ្មីសង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀម​​រាប មូលហេតុ​ដោយសារ​ទទួលទាន​ស្រា​ស្រវឹង​បាត់បង់​វង្វេងស្មារតី​។​

​លោក ទិ​ត្យ ណា​រ៉ុង អធិការ​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ភ័ណ្ឌ មាន​អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ មូលហេតុ​ស្លាប់​ដោយលង់ទឹក​ដោយ​ភាព​ស្រវឹងស្រា​នេះ បើតាម​ការអះអាង​រប​ស់​ក្រុមគ្រួសារ​។​

​អ្នកស្រី ឈ្មោះ ខុម ដែលជា​ប្រពន្ធ​នោះបាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ក៏​ដូច​អ្នកភូមិ​ជួយ​រកតែនៅតែ​រក​មិនឃើញ​គាត់​ក៏​ទៅរក​គ្រូទាយ គ្រូ​ក៏បាន​និយាយថា យក​បាយ​សម្ល ទៅសែន​នៅមុខ​រណ្ដៅ​ដី​នោះ​ឲ្យ​គេ​ទៅ ព្រឹក​ទ្បើង​នឹង​ឃើញ​សព​អណ្ដែត​នៅ​មាត់រណ្ដៅ​ដី​នោះ​ហើយ លុះ​ព្រឹក​ទ្បើង​ក្រុម​អ្នកភូមិ​ក៏​ទៅ​មើល​បន្តទៀត​នៅមុខ​រណ្ដៅ​ដីនោះ​ក៏​ឃើញ​សព​អណ្ដែត​នៅ​មាត់​រណ្ដៅ​ដី​នោះ​ពិត​ដូច​គ្រូទាយ​នោះ​មែន​ហើយក៏នាំគ្នា​ស្រង់​សព​ទ្បើង​មកលើ​គោក ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើ​កោ​​ស​ល្យ​វិច័យ​បន្តទៀត​ក្រែង​ជា​អំពើ​ឃាតកម្ម​ទៅលើ​បុរស​នោះ​។​

​ក្រោយពី​ពិនិត្យ​លើ​ខ្លួន​សាកសព មិនឃើញ​មាន​អ្វី​ប្លែក​នោះទេ ហើយក៏​ប្រគល់​ឲ្យ​ទៅក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​