ចោរ​១​ក្រុម​ចូល​ប្លន់​ផ្ទះ​លក់​គ្រឿងទេស យក​ទ្រព្យសម្បត្តិ​ជាច្រើន ហើយ​គេចខ្លួនបាត់​

ត្បូងឃ្មុំ: ​ក្រុមចោរប្លន់​មាន​គ្នា​ចំនួន​៤​នាក់​ប្រដាប់​ដោយ​អាវុធ វែង ខ្លី ចំនួន​៣​ដើម​បានធ្វើសកម្មភាព​ភ្ជង់​ប្លន់ និង​ចាប់​ជនរងគ្រោះ​ជា​ប្ដី ចង​នឹង​យក​ដប​សាំង​វាយបណ្តាល​ឲ្យ​រងរបួស ហើយ​ពួកគេ​បាន​រើកកាយ យក​ទ្រព្យសម្បត្តិ​ហើយ​នាំគ្នា​ជិះម៉ូតូ​គេចខ្លួនបាត់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ព្រលប់ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ចំណុច​ភូមិ​ចំបក់ ឃុំ​ថ្ម​ពេជ្រ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ ខ​ណះ​ជនរងគ្រោះ​រៀបចំ​​បិទទ្វារ​បង​ផ្ទះ​។​

​លោក​វរសេនីយ៍ ឡុង សារិន អធិការរង​ទទួល​ព្រហ្មទណ្ឌ​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថាករណី​ប្លន់​ម្ចាស់ផ្ទះ​ជា​ជនរងគ្រោះ​មានឈ្មោះ ឡ​ន ហុង​សេង អាយុ​៣៥​ឆ្នាំ និងប្រព័ន្ធ​ឈ្មោះ សាន ដា អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​កើតហេតុ​ខាងលើត្រូវបាន​ជនល្មើស​មួយក្រុម​មាន​គ្នា​ចំនួន​៤​នាក់​ស្លៀកពាក់​ស៊ីវិល ប្រដាប់កាំភ្លើង​វែង​ចំនួន​២​ដើម និង​កាំភ្លើងខ្លី​១​ដើម​បានធ្វើ​សកម្មភាព​ប្លន់​យទ្រព្យសម្បត្តិ​ជនរងគ្រោះ​រួមមាន ១-​ម៉ូតូ​HONDA ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ កំពង់ចាម 1J 5758 ចំនួន​១​គ្រឿង​។ ២-​ម៉ូតូ​វេ​វ​ឆ្លាម ស៊េរី​២០១៤ ពណ៌ក្រហម គ្មាន​ស្លាក​លេខ ចំនួន​១​គ្រឿង​។ ៣-​ខ្សែ​.​កមាស ចំនួន​៣​ខ្សែ​សរុប​មានទម្ងន់ ១៨៥ ហ៊ុន​។ ៤-​ចិញ្ចៀនមាស​ចំនួន​២​វង់ មាន​ទម្ងន់ ២៦ ហ៊ុន​។ ៥-​លុយដុល្លារ​ចំនួន​១៥០០​ដុល្លារ​។ ៦-​ប្រាក់រៀល​លក​ប្រចាំថ្ងៃ​ប្រហែល​ជាង​១,០០០,០០០​រៀល​។​

​លោក​អធិការរង​បានបញ្ជាក់​ទៀតថា តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថានៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​គាត់​កំពុង​រៀបចំ​ទុកដាក់​ទំនិញ​លក់ដូរហើយ​ចេញទៅ​បិទទ្វារ​របង​ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​ចំនួន​៤​នាក់ ស្លៀកពាក់​ស៊ីវិលជិះ​ម៉ូតូ​២​គ្រឿង មិន​ស្គាល់​ម៉ាក ប្រដាប់​ដោយ​អាវុធ AK ២​ដើម និង​អាវុធខ្លី​១​ដើមឈប់​មុខផ្ទះ ហើយ​ចូលមក​គ្នា​៣​នាក់ ធ្វើ​សកម្មភាព​ភ្ជង់​គំរាមកំហែង និង​ចាប់ជនរងគ្រោះ​ជា​ប្ដី ចង​គាត់​វាយ​នឹង​ដប​សាំង ហើយ​រុក​រើ​យក​ទ្រព្យ​ដូចខាងលើ​។ក្រោយ​ធ្វើ​សកម្មភាព​រួច​បាន​ជិះ​ម៉ូតូ ជនរងគ្រោះ​ម្នាក់​មួយគ្រឿង​ឆ្ពោះទៅ​ទិស​ខាងលិចចូល​ព្រៃ​កៅស៊ូ​មិនដឹង​ឆ្ពោះទៅ​ទីណា​។​

​​ក្រោយពី​មាន​ករណីនេះ​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច ពាក់ព័ន្ធ​បាន​កំពុងដុតដៃដុតជើង ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​ទាំងនោះ ដើម្បី​យកមកផ្តន្ទាទោស​តាមច្បាប់​៕​

ចោរ​១​ក្រុម​ចូល​ប្លន់​ផ្ទះ​លក់​គ្រឿងទេស យក​ទ្រព្យសម្បត្តិ​ជាច្រើន ហើយ​គេចខ្លួនបាត់​

ចោរ​១​ក្រុម​ចូល​ប្លន់​ផ្ទះ​លក់​គ្រឿងទេស យក​ទ្រព្យសម្បត្តិ​ជាច្រើន ហើយ​គេចខ្លួនបាត់​
ចោរ​១​ក្រុម​ចូល​ប្លន់​ផ្ទះ​លក់​គ្រឿងទេស យក​ទ្រព្យសម្បត្តិ​ជាច្រើន ហើយ​គេចខ្លួនបាត់​