បង្ក្រាប​ក្រុមចោរប្លន់​ម្នាក់​ក្នុងចំណោម​៣​នាក់ នៅ​ស្រុក​កំពង់​សិលា​

ព្រះសីហនុ: សមត្ថកិច្ច​ចម្រុះ ខេត្ត​បង្ក្រាប​បក្ខពួក​ចោរប្លន់​ប្រដាប់អាវុធ បាន​១​នាក់ ក្នុងចំណោម​៣នាក់ ដែល​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​មួយគ្រឿង​ពី​ជនរងគ្រោះ​កាលពី​វេលា​ម៉ោងជាង ៨យប់មិញ ថ្ងៃ​២៨ ខែតុលា ឆ្នាំ​២០១៥ នៅ​កន្លែង​លក់​បង្អែម​ម្តុំ​ផ្សារ​វាលរេញ ។​

​ឈ្មោះ​វន ពិសិដ្ឋ​អាយុ​២១​ឆ្នាំ​ធ្វើការ​នៅ​ធនាគារ​អេស៊ីលីដា ។ ក្រោយពី​ធ្វើ​សកម្មភាពប្លន់​រួម​ក្រុមចោរ​បាន​បើក​រត់គេច​តាមផ្លូវ​ជាតិ​លេខ​៤ រហូតដល់​ឃុំ​ចំការ​ហ្លួងស្រុក​កំពង់​សិលា ក៏ត្រូវ​សមត្ថកិច្ច​ឡោមព័ទ្ធ និង​ដេញ​បង្ក្រាប​។​

 ភ្លាមៗ​នោះ​ក្រុមចោរ​បាន​ប្រើ​កាំភ្លើងខ្លី​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច ក៏មាន​ការផ្ទុះអាវុធទៅវិញទៅមក ធ្វើអោយ​ជនសង្ស័យ​ជា​បក្ខពួក​ចោរប្លន់​ម្នាក់​ឈ្មោះ ចាន់ក្តឹប អាយុ​៤០​ឆ្នាំ រងរបួស​ត្រង់​ជើង និង​ត្រូវ​ចាប់ខ្លួន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យព្យាបាល​របួស​ជា​បណ្តោះអាសន្ន រី​បក្ខពួក​២​នាក់ ទៀត​បាន​រត់គេចខ្លួន​បាត់​។​

 ពាក់​ព័​ន្ទ​នឹង​ករណី​ប្លន់​ខាងលើ សមត្ថកិច្ច​បាន​បន្ត​ព្យាយាម​យ៉ាង​ដុតដៃដុតជើង ដើម្បីស្វែងរក​បក្ខពួក​ចោរ​ដែល​កំពុង​រត់គេចខ្លួន យកមក​ផ្ដន្ទាទោស​តាមច្បាប់​ឲ្យ​ខានតែ​បាន​៕​