ប្រទះឃើញ​សព​ក្មេងប្រុស​ម្នាក់ អណ្តែត​ក្នុង​ទឹកស្ទឹង​សង្កែ

បាត់ដំបង: សព​ក្មេងប្រុស​ម្នាក់​ត្រូវបាន ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ អណ្តែត​ក្នុង​ទឹកស្ទឹង​សង្កែបង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ រសៀល ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ នៅចំណុច​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ហេង​សក្ស មុនី​បុត្រ ហៅ​ជ័យ​លា​ភា អាយុ​៧​ឆ្នាំដែលមាន​ម្តាយ​ឈ្មោះ ជ័យ វ​ណ្ណី រស់នៅ​ភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុងបាត់ដំបង​។

​ប្រភពពី​សាច់ញាតិ​បាន​ប្រាប់ថា មុនពេល​កើតហេតុ នៅពេល​យប់​ទី​២៧ ខែតុលាជនរងគ្រោះ​បាន​ទៅ​លក់ ប្រទីប​ជាមួយនិង​ម្តាយ នៅខាងមុខ​វេទ​ការ​អ៊ុំ​ទូកក្រោយមក ម៉ោង​១០ និង​៣០​នាទី ក៏​បាត់​ជនរងគ្រោះ ពេលនោះ នាំគ្នា​ដើររក​ដែរ​តែរក​មិនឃើញ​។ លុះដល់​ម៉ោង​៤​រសៀល ទើបត្រូវ​បាន​គេ​ប្រទះឃើញ​អណ្តែត​ទឹកនៅខាងមុខ​ចំណត​ជលយាន​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ធ្វើ​កោសល្យវិច័យ លើ​ខ្លួនសាកសព ក្មេងប្រុស​រងគ្រោះ ដោយ​មិនឃើញ​មាន​អ្វី​ប្លែក​នៅលើ​ខ្លួន​​នោះទេ រួច​ក៏​ប្រគល់​ជូនទៅ​ឪពុក ម្តាយ​យកទៅ​រៀបចំ​ធ្វើបុណ្យ​៕​

ប្រទះឃើញ​សព​ក្មេងប្រុស​ម្នាក់ អណ្តែត​ក្នុង​ទឹកស្ទឹង​សង្កែ