បើក​រឺ​ម៉ក​ម៉ូតូ​កង់​បី​ឆ្លងផ្លូវ​ត្រូវ​រថយន្ត ១​គ្រឿង​បុក​បាក់ជើង​

ភ្នំពេញ: បុរស​ប្រកបមុខរបរ រត់​រឺ​ម៉ក​ម៉ូតូ​កង់​បី​ម្នាក់​បាន​រងរបួស​បាក់ជើង​ ធ្ងន់ធ្ងរ​ខ​ណះ​បើក​រឺ​ម៉កម៉ូតូ​កង់​បី​ឆ្លងផ្លូវ​ក៏ត្រូវ​រថយន្ត​១​គ្រឿង​បើក​យ៉ាង​​លឿន​ដូច​ហោះ បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅតាមបណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុងភូមិ​គោក​​ខ្សាច់សង្កាត់​ភ្លើង​ឆេះ​រទេស ខណ្ឌពោធិ៍​សែន​ជ័យ​។​

បើក​រឺ​ម៉ក​ម៉ូតូ​កង់​បី​ឆ្លងផ្លូវ​ត្រូវ​រថយន្ត ១​គ្រឿង​បុក​បាក់ជើង​

​ជនរងគ្រោះ​ឈ្មោះ ប៉ុល​ណាន អាយុ​៣០​ឆ្នាំ មុខរបរ​រត់​រឺម៉ូតូ​កង់​បី​ស្នាក់នៅ​ភូមិកើតហេតុ​ខាងលើ​។​ចំណែកឯ​អ្នកបើកបរ​រថយន្ត​បង្កហេតុ​មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះឡើយ គេចខ្លួនបាត់​។​

បើក​រឺ​ម៉ក​ម៉ូតូ​កង់​បី​ឆ្លងផ្លូវ​ត្រូវ​រថយន្ត ១​គ្រឿង​បុក​បាក់ជើង​

​បើតាម​សាក្សី​បាន​និយាយថា​មុនពេល​កើតហេតុ​គេ​ឃើញ ជនរងគ្រោះ​បើក​រឺ​ម៉ក​ម៉ូតូកង់​បី ម្នាក់ឯង​ចេញពី​វត្ត​គោក​ខ្សាច់​ក្នុងទិសដៅ​ពី​លិចទៅ​កើត​រួច​ឆ្លងផ្លូវ​ពី​​ត្បូង​ទៅ​ជើង ស្រាប់​តែមាន​រថយន្ត​បង្ក​ម៉ាក កា​ម៉ា​រី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញៈ2R5994​បាន​បើក​បោះពួយ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​ជើង​ទៅ​​ត្បូង​ជាន់​ហ្វ្រាំង​មិនទាន់​ទៅបុក​នឹង​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​បណ្តាលអោយ​ហោះ​ដូច​ស្លឹកកណ្ដបទៅលើ​ដំបូល​រថយន្ត​រង​របួស​បាក់ជើង​ រួច​ជ្រុល​ទៅបុក​នឹង​ផ្ទះ​របស់ប្រជាពលរដ្ឋ​បាក់​អស់​របង​ពី​ដើម​ថែមទាំង​ធ្លាក់​ប្រឡាយ​ទៅមុខ​លែងរួច​ទើប​ឈប់​។​

បើក​រឺ​ម៉ក​ម៉ូតូ​កង់​បី​ឆ្លងផ្លូវ​ត្រូវ​រថយន្ត ១​គ្រឿង​បុក​បាក់ជើង​