កុមារី​ម្នាក់​ឈរ​មើ​លបង​ងូតទឹក រអិល​ជើង​ធ្លាក់ចូល​ទឹក​លង់​ស្លាប់​

កណ្តាល: កុមារី​អាយុ​៤​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្លាប់ ខណៈដែល​កំពុងតែ​ឈរ​មើល​បងប្រុស​ងូតទឹកនៅ​មាត់ច្រាំង​ទន្លេ ហើយ​រអិល​ជើង​ធ្លាក់ចូល​ក្នុង​ទឹក ។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃទី ២៨ ខែតុលាឆ្នាំ​២០១៥ នៅ​ចំណុច​មាត់​ច្រាំងទន្លេ ខាងក្រោយ​ផ្ទះ​កុមារី​រងគ្រោះ ស្ថិតក្នុង​ភូមិ​បឹង​លើ ឃុំខ្ពប​អា​ទាវ ស្រុក​លើកដែក ខេត្តកណ្តាល​។​

​កុមារី​រងគ្រោះ​មានឈ្មោះ ង្វៀង កាំ​ធី​យ៉ាង អាយុ​៤​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅភូមិ​ឃុំ​កើតហេតុ មាន​ឪពុក​ឈ្មោះ​ង្វៀង យ៉ាំង​សាង អាយុ​២៧​ឆ្នាំ  មុខរបរនេសាទ  និង​ម្តាយ​ឈ្មោះ ចូ​វ យ៉ាំង​សក អាយុ​២៣​ឆ្នាំ ជា​ជនជាតិ​វៀតណាមដូចគ្នា ។​

​បើតាម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក​ន្លែ​ង​កើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុខាងលើ គឺ​ឃើញ​កុមារី​រងគ្រោះ បាន​ទៅ​មើល​បង​ងូត​ទឹកមាត់​ច្រាំងទន្លេខណៈដែល​កំពុងតែ​ឈរ​មើល ក៏​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូលទៅក្នុង​ទឹកភ្លាមនោះ​អ៊ុំ របស់​ក្មេងរងគ្រោះ បាន​ចុះ​មុជ​រក​ក្មួយ​ឃើញ​ក្នុង​ទឹកតែ​កុមារី​បាន​ស្លាប់​​បាត់ទៅហើយ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​ពិនិត្យមើល ឃើញថា ក្មេងស្រី​រងគ្រោះពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ហើយ​បានប្រគល់​សព ជូនទៅឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕R​

កុមារី​ម្នាក់​ឈរ​មើ​លបង​ងូតទឹក រអិល​ជើង​ធ្លាក់ចូល​ទឹក​លង់​ស្លាប់​

កុមារី​ម្នាក់​ឈរ​មើ​លបង​ងូតទឹក រអិល​ជើង​ធ្លាក់ចូល​ទឹក​លង់​ស្លាប់​
កុមារី​ម្នាក់​ឈរ​មើ​លបង​ងូតទឹក រអិល​ជើង​ធ្លាក់ចូល​ទឹក​លង់​ស្លាប់​