លោក​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​តាម​បណ្ដាញ​សង្គម​ថ្កោល​ទោស​ហិង្សា​លើ​តំណាង​រាស្ដ្រ

បន្ទាប់​ពី​បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​ពី​ទស្សនកិច្ច​នៅ​ប្រទេស​ បារាំង​វិញ​​ភ្លាមៗ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​ដាក់​ផ្សាយ​តាម​បណ្ដាញ​សង្គម​ Facebook ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​វាយ​ដំ​ដល់​តំណាង​រាស្ដ្រ​២នាក់​របស់​បក្ស​ ប្រឆាំង​ដោយ​លោក​លើក​ឡើង​ថា ទង្វើ​បែប​នេះ​ជា​អំពើ​ថោក​ទាប​។