Huawei ចេញផ្សាយ របាយការណ៍លក់ ស្មាតហ្វូនប្រចាំ ត្រីមាសទី៣

ចិន៖ ក្រុមហ៊ុន Huawei បានចេញផ្សាយរបាយការណ៍ ត្រីមាសទីបីប្រចាំឆ្នាំ ២០១៥ ដែលបានបង្ហាញពីការ កើន ឡើង ជាលំដាប់នៃការនាំចេញ ស្មាតហ្វូនរបស់ខ្លួន។ ក្នុងនោះស្មាតហ្វូនស៊េរីទំនើប តម្លៃមធ្យម និងតម្លៃខ្ពស់មាន ចំនួន ៣៣ភាគរយ នៃការនាំចេញសរុប និងមានការកើនឡើង៧ភាគរយ បើធៀបទៅនឹងត្រីមាសមុន។

ក្នុងរយៈពេលបីខែចុងក្រោយគិតត្រឹមថ្ងៃ៣០ ខែកញ្ញានេះ ការនាំចេញស្មាតហ្វូន Huawei សរុបមានចំនួន ២៧,៤ លានគ្រឿង កើនឡើង ៦៣ភាគរយ បើធៀបនឹងឆ្នាំមុន ដែលនេះគឺជាការកើនឡើងមួយដែលគួរឲ្យកត់ សម្គាល់ជាទី បំផុត ដោយហេតុថាការនាំចេញស្មាតហ្វូនក្នុងឆ្នាំ ២០១៥ ត្រូវបានគេរំពឹងថា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ត្រឹមតែ ៩,៣ភាគរយ ប៉ុណ្ណោះ។

លោក Richard Yu នាយកប្រតិបត្តិរបស់ក្រុមហ៊ុនស្មាតហ្វូន Huawei បានមានប្រសាសន៍ថា៖ យើងមានមោទនភាព យ៉ាងខ្លាំង ចំពោះការរីកចម្រើននៅក្នុងទីផ្សារបរទេស និងការកើនឡើងនៃតម្រូវការស្មាតហ្វូនទំនើបតម្លៃមធ្យម និង តម្លៃខ្ពស់។ ជាមួយអត្រាកំណើននេះ យើងមានទំនុកចិត្តយ៉ាងមុតមាំ លើលទ្ធភាពនាំចេញឲ្យបានសរុប ១០០លាន គ្រឿង នៅចុងឆ្នាំនេះ។

ការនាំចេញស្មាតហ្វូន Huawei ទៅកាន់តំបន់អឺរ៉ុបកើនឡើង ៩៨ភាគរយ និងតំបន់មជ្ឈិមបូព៌ា & អាហ្វិ្រកកើនឡើង ៧០ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ ការចែកចាយក្នុងប្រទេសចិនក៏ទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ផងដែរ នៅក្នុង ត្រីមាសនេះ ដោយមានការកើនឡើង ៨១ភាគរយ ធៀបនឹងឆ្នាំមុន។

ស្មាតហ្វូន Huawei ស៊េរីទំនើបតម្លៃមធ្យម និងតម្លៃខ្ពស់ដែលមានតម្លៃចាប់ ៣០០ដុល្លារអាមេរិក ទទួលបានចាប់ អារម្មណ៍ យ៉ាងខ្លាំង។ ក្រោយការសម្ពោធ Huawei Mate 7 លក់បាន ៦,៥ លានគ្រឿង, Huawei P7 លក់បាន ៧,៥លានគ្រឿង និង Huawei P8 លក់បាន ៤លានគ្រឿង។ កំពូលស្មាត ហ្វូនស៊េរីចុងក្រោយបំផុត Huawei Mate S ត្រូវបានគេសម្ពោធនៅក្នុងខែកញ្ញា ឆ្នាំនេះ មកដល់ពេលនេះមានវត្តមានក្នុងប្រទេសចំនួន ៤៨ទូទាំងពិភពលោក រួមមាន ចិន អង់គ្លេស អាល្លឺម៉ង់ បារាំង អេស្ប៉ាញ ។ល។ ការសម្ពោធ Huawei Mate S ពណ៌ស៊ីជម្ពូរ បានធ្វើឲ្យ ម៉ាកសញ្ញារបស់ Huawei កាន់តែរឹងមាំ និងទទួលស្គាល់ជាសកលពីសំណាក់ អ្នកប្រើប្រាស់ដែលជាសុភាព នារីទាំងឡាយ។

តម្រូវការស្មាតហ្វូនស៊េរីទំនើបតម្លៃធម្យមមានការកើនឡើងខ្លាំងនៅក្នុងតំបន់អឺរ៉ុប ដែលមានចំណែកទីផ្សារប្រមាណ ១២,៤ភាគរយ ក្នុងចំណោមស្មាតហ្វូនសរុបនៅក្នុងទីផ្សារប្រទេសអេស្ប៉ាញ និង ៤៥,៧ភាគ ។

Huawei ក៏ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងប្រទេសអ៊ីតាលី ដែលមានចំណែកទីផ្សារសរុប ១០,៩ ភាគរយ និង ២៧,៩ភាគរយ ចំពោះស្មាតហ្វូនស៊េរីទំនើបតម្លៃខ្ពស់។

ថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវដ៏ល្បីរបស់អាល្លឺម៉ង់ GFK បានបង្ហាញថា ក្រុមហ៊ុន Huawei បានរក្សាតំណែងជា ក្រុមហ៊ុន ផលិតស្មាតហ្វូនឈានមុខគេមួយ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំងបីក្នុងពិភពលោក គិតត្រឹមខែមករា ដល់ខែសីហាឆ្នាំ ២០១៥ ដែលមានចំណែកទីផ្សារសរុបចំនួន ៩,៥ភាគរយ។

នៅក្នុងប្រទេសចិនវិញ Huawei បន្តនាំមុខគេនៅក្នុងទីផ្សារដែលមានចំណែកទីផ្សារសរុប ១៥ភាគរយ គិតត្រឹម ខែកញ្ញា ឆ្នាំ ២០១៥។

Huawei ក៏បានក្លាយជាស្មាតហ្វូនកំពូលមួយ ក្នុងចំណោមម៉ាកសញ្ញាស្មាតហ្វូនល្បីបំផុតទាំងបី នៅក្នុងប្រទេស អូស្ត្រាលី ប៊ែលហ្សិក អ៊ីតាលី ព័រទុយហ្គាល់ អេស្ប៉ាញ ស្វីស និងណូវែសេឡង់។

នៅក្នុងខែតុលា ឆ្នាំ ២០១៥ ត្រូវបានបញ្ចូលទៅក្នុងតារាងកំពូលម៉ាកសញ្ញាល្បីៗទាំង ១០០ ក្នុងឆ្នាំ ២០១៥ ដោយ ក្រុមហ៊ុន Interbrand ហើយនៅក្នុងឆ្នាំនេះ Huawei ទទួលបានចំណាត់ថ្នាក់លេខ ៨៨។ កាលពីឆ្នាំ ២០១៤ ក្រុមហ៊ុន Huawei ទទួលបានចំណាត់ថ្នាក់លេខ ៩៤ និងបានក្លាយខ្លួនជាម៉ាកសញ្ញារបស់ ប្រទេសចិនដំបូងគេបំផុតដែល មានវត្តមាន នៅក្នុងតារាងកំពូលម៉ាកសញ្ញល្បីៗទាំង ១០០ នេះ៕

Huawei ចេញផ្សាយ របាយការណ៍លក់ ស្មាតហ្វូនប្រចាំ ត្រីមាសទី៣