១១ឆ្នាំ នៃការគ្រងរាជ្យរបស់ ព្រះបរមនាថ នរោត្តម សីហមុនី ប្រជារាស្រ្តស្គាល់តែ ភាពត្រជាក់ត្រជុំ និង សិរីសួស្តី

ដោយ៖ វ៉ាន់ សារាយ

ភ្នំពេញ៖ រយៈពេល ១១ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ (២៩ តុលា ២០០៤-២៩ តុលា ២០១៥) បន្តពីព្រះវរ រាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោ ត្តម សីហមុនី បានបំពេញព្រះរាជបូជនីយកិច្ចក្រោមរដ្ឋធម្មនុញ្ញកម្ពុជា យ៉ាងខ្ជាប់ខ្ជួន និង បាននាំមកនូវម្លប់ ដ៏ត្រ ជាក់ត្រជុំ និងសិរីសួស្តី ជូនប្រជារាស្រ្តរបស់ព្រះអង្គទូទាំងព្រះនគរ តាមព្រះរាជលំអានរបស់ព្រះរាជបិតា។

១១ឆ្នាំ នៃការគ្រងរាជ្យរបស់ ព្រះបរមនាថ នរោត្តម សីហមុនី ប្រជារាស្រ្តស្គាល់តែ ភាពត្រជាក់ត្រជុំ និង សិរីសួស្តី

ព្រះមហាក្សត្រខ្មែរ ទ្រង់បានព្រះរាជសម្ភពនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ជាបុត្រាច្បង របស់ព្រះវររាជបិតា ជាតិខ្មែរ នរោត្តម សីហនុ និង ព្រះវររាជមាតិជាតិខ្មែរ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ ព្រះមហាក្សត្រ ខ្មែរ ត្រូវបានក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក សម្រេចជ្រើសរើសជាឯកច្ឆន្ទឲ្យបន្តព្រះរាជតួនាទី ពីព្រះវររាជបិតានៅថ្ងៃ សុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានប្រកាសដាក់រាជ្យនៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០០៤។

ព្រះបរមនាមរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុងការគ្រងរាជ្យ គឺ «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូ ហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី»។

មានសេចក្តីប្រែថា «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និង ប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និង ភ័ក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ។ អ្នករួបរួមខេមរជនទាំងអស់។ អ្នកការពារឯករាជ្យបូរណភាព ទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និង វិបុលភាព របស់ប្រជារាស្ត្រខ្មែរ»។

ក្នុងឱកាសប្រារព្ធព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ កាលពី ១១ឆ្នាំមុន ព្រះមហាក្សត្រខ្មែរ បានសម្តែងនូវព្រះរាជហ ឫទ័យសម្បាយរីករាយពន់ពេកក្រៃ ដែលបានបន្តព្រះរាជតួនាទីពីព្រះបិតា ដើម្បីបម្រើជាតិមាតុភូមិ និង ប្រជារាស្រ្ត របស់ព្រះអង្គ។ ព្រះអង្គ បានមានព្រះឱង្ការទៅកាន់មន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស នាពេលនោះ ថា «ខ្ញុំ ព្រះករុណា ខ្ញុំ ដែលបានទទួលមហាកិត្តិយសជាព្រះមហាក្សត្រគ្រងរាជសម្បត្តិ បន្តពីព្រះវររាជបិតា ជាព្រះបិតា ជាតិ ព្រះមហាវីរក្សត្រ ជាទីគោរព ដ៏សក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្រ្ត កូនចៅ ចៅទួត របស់ព្រះអង្គ ក្នុង ឱកាស ដ៏ឧត្តុង្គឧត្តម ជាសិរីជ័យមង្គលនេះ ទួលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំមានហឫទ័យរំភើបរីករាយជា អនេក ដោយមានឱកាស និងលទ្ធភាព បូជាកម្លាំងកាយចិត្ត និងបញ្ញាញាណ បម្រើមាតុភូមិ និងប្រជារាស្រ្ត ព្រមទាំងបាន បន្តនូវព្រះរាជប្រពៃណី និង ស្នាព្រះហស្ថរុងរឿងពីព្រះវរាជបិតា ព្រះអយ្យកោ ព្រះអយ្យកោទួត ក្នុងអតីតកាល ដ៏ ថ្កើងថ្កាន ដែលព្រះអង្គបានត្រួសត្រាយទុក ដ៏យូរលង់មកហើយ ឲ្យបានឋិតថេរគង់វង់តទៅថ្ងៃមុខទៀត»

ក្នុងឱកាសនោះ ព្រះមហាក្សត្រខ្មែរ បានថ្លែងបង្ហាញនូវព្រះរាជបណ្តាំបិតា របស់ព្រះអង្គជាច្រើន ដើម្បីក្លាយជា ក្សត្រ ដ៏ល្អផូរផង់សម្រាប់ជាតិ និងប្រជារាស្រ្តផងដែរ។ «ព្រះអង្គបានពន្យល់ខ្ញុំថា ក្នុងកាលៈទេសៈនេះ គឺចាប់អំពី ខែតុលា ឆ្នាំ២០០៤នេះ តទៅ ខ្មែរយើងត្រូវធ្វើអ្វីៗទាំងអស់ ដើម្បីផ្តល់ជូនមាតុភូមិជាទីសក្ការៈ នៃយើងប្រជាជាតិ និងប្រជារាស្រ្ត ជាទីស្នេហាបំផុតនៃយើង នូវអនាគតប្រកបដោយ សន្តិភាព ស្ថេរភាព ក្នុងក្របខណ្ឌលទ្ធិប្រជាធិប តេយ្យ សិរីពហុបក្ស និងក្នុងការគោរព ដ៏ខ្ជាប់ខ្ជួនម៉ឺងមាត់បំផុត រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងសេចក្តីថ្លែងការណ៍ជា សកលស្តីអំពីសិទ្ធិមនុស្ស»។

អ្វីដែលធ្វើឲ្យប្រជារាស្រ្តទូទាំងនគរចាំមិនភ្លេចនោះ គឺព្រះរាជឱង្ការ ដែលជាព្រះរាជឱវាទពីបិតា ក្នុងការបម្រើជាតិ និងប្រជារាស្រ្ត ឲ្យប្រកបដោយសេចក្តីបរិសុទ្ធ និងចៀសវាងនូវអំពើពុករលួយ ជាពិសេសចៀសវាងការផ្តល់ប្រ យោជន៍ដល់ជនអែបអប។ «នៅទីបញ្ចប់ ព្រះរាជបិតា នៃខ្ញុំ មានព្រះរាជឱង្ការដូចតទៅនេះ កូន! ការដែលត្រូវចង ចាំដរាប គឺស្នេហាជាតិ ដ៏បរិសុទ្ធ យើងត្រូវចៀសវាង ឲ្យផុតស្រឡះអំពីអំពើពុករលួយគ្រប់ បែបយ៉ាង និងនៅគ្រប់ កាលៈទេសៈ យើងអនុវត្តអ្វីៗ គឺសម្តៅបម្រើការពារឧត្តមប្រយោន៍ ដែលជាអាយុជីវិត នៃជាតិ មាតុភូមិ ប្រជាជន និងប្រជារាស្រ្តខ្មែរ យើងត្រូវចៀសវាង នូវបឋនុគ្រោះ គឺការផ្តល់អ្វី ដែលជាផលប្រយោជន៍ ផ្ទាល់ខ្លួន ដល់មនុស្ស ដែលចង់ឲ្យយើងប្រព្រឹត្តអំពើអយុត្តិធម៌ និងត្រូវចៀសវាងនូវការផ្តល់ប្រយោជន៍ផ្ទាល់ខ្លួន ដល់សមាជិក សមាជិកា នៃក្រុមគ្រួសារយើង ឬមនុស្ស ដែលឡែបឡប ឡេងឡឺម ពូកែតែបញ្ចើចបញ្ចើបញ្ជោរយើង ដើម្បីបុណ្យស័ក្តិលុយ កាក់ ឬប្រយោជន៍របស់គេ។ បើយើងត្រូវសង្រ្គោះជនរួមជាតិ យើងត្រូវជូនអាទិភាព ទៅជនរួមជាតិយើង ដែលជា អ្នកក្រីក្រខ្វះស្បៀងអាហារ រហេមរហាម ពិតប្រាកដ ហើយដែលសមនឹងទទួល ជំនួយសង្គមកិច្ច និងមនុស្សធម៌អំ ពីយើង»។

ក្នុងព្រះរាជពិធី នៃការឡើងសោយរាជ្យ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជ ឱង្ការតាំងសច្ចាចំនួន ៣ដងជាប់ៗគ្នា ក្នុងការបម្រើជាតិតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានា ដើម្បីជាប្រយោជន៍ដល់រដ្ឋ និងប្រជារាស្រ្តរបស់ព្រះអង្គ។ ព្រះអង្គបានតាំងសច្ចាថា «ខ្ញុំតាំងសច្ចាថា នឹងប្រព្រឹត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំង ឡាយ នៃព្រះរាជាណាចក្រកម្ពុជា ហើយនឹងតាំងចិត្ត ធ្វើផលប្រយោជន៍ ដល់រដ្ឋ និងប្រជារាស្រ្ត»

រដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលត្រូវបានចាប់កំណើតឡើងវិញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ បន្ទាប់ពីបានបញ្ចប់ នូវសង្រ្គាមដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍ ក្នុងជំពូកទី២ បានចែងថា៖ ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជន្មាយុ។ អង្គព្រះមហាក្សត្រមិនអាចនរណារំលោភ បំពានបានឡើយ។

ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និង និរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯក រាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរី ភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។

រដ្ឋធម្មនុញ្ញ បានចែងទៀតថា ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅ នៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។

ក្នុងឱកាសគ្រងព្រះបរមរាជសម្បត្តិរយៈពេល ១១ឆ្នាំ ព្រះមហាក្សត្រខ្មែរ ដែលមានព្រះជន្មាយុ ៦៥ព្រះវស្សា បាន បំពេញព្រះរាជបូជនីយកិច្ចយ៉ាងច្រើន ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ជាពិសេសលើវិស័យសង្គម កិច្ច។ ព្រះអង្គតែងតែបំពេញព្រះរាជសកម្មនុស្សធម៌ ដោយព្រះរាជទាន ថវិកាផ្ទាល់ព្រះអង្គទៅក្នុងមូលនិធិកាក បាទក្រហមកម្ពុជាជារៀងរាល់ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងសាងសង់នូវសមិទ្ធផលនានា ដូចជាមន្ទីរ ពេទ្យ និងសាលារៀនជាដើម។

ក្រៅពីការផ្តល់ព្រះរាជអំណោយក្នុងមូលនិធិរបស់កាកបាទក្រហមហើយនោះ ព្រះអង្គតែងតែយាងចុះទៅដល់ផ្ទះ ប្រជាពលរដ្ឋ ដែលខ្វះខាត និងក្រខ្សត់នៅតាមទីជនបទដាច់ស្រយាលឆ្ងាយៗ ដើម្បីព្រះរាជទានទ្រព្យសម្បត្តិផ្ទាល់ ព្រះអង្គដោះទុក្ខលំបាករបស់ប្រជារាស្រ្ត។ ព្រះអង្គ ក៏តែងតែបានយាងបំពេញព្រះរាជសកម្មភាពចុះតាមដើមឈើ ផងដែរ។

ព្រះរាជអំណោយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរចងចាំមិនភ្លេចនៅក្នុងឆ្នាំ២០១៥នេះ គឺការបូជាយ៉ាងធំរបស់ព្រះអង្គ ទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយព្រះអង្គបានព្រះរាជទានព្រះរាជដំណាក់ ដ៏ធំរបស់ព្រះអង្គនៅក្នុងខេត្តកោះកុង ដើម្បីឲ្យមន្ទីរពេទ្យមនុស្សធម៌មួយនេះ យកទៅចាត់ចែងស្វែងរកហិរញ្ញវត្ថុទ្រទ្រង់ដំណើរការមន្ទីរពេទ្យ ជួយដល់ កុមារក្រីក្រ និងរងគ្រោះដោយជំងឺនៅកម្ពុជា។

ក្នុងការងារមនុស្សធម៌នេះ ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ក៏ជាអគ្គពុទ្ធសាសនូបត្ថម្ភ ដ៏ខ្ជាប់ខ្ជួនផង ដែរ ដើម្បីជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា។ ជាក់ស្តែងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានទទួលសញ្ញាបត្រព្រះរាជបរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតក្នុង វិស័យព្រះពុទ្ធសាសនា «ព្រះស្រីលោកធម្មិករាជ» ពីសមាគមព្រះពុទ្ធសាសនាពិភពលោក (World Buddhist Association) ដែលថ្វាយដោយមេដឹកនាំព្រះពុទ្ធសាសនាថ្នាក់កំពូល ពីបណ្តាប្រទេសចំនួន៤១ ក្នុងនាមពុទ្ធបរិ ស័ទ៥១០លាននាក់ នៅទូទាំងពិភពលោក ដោយកោតសរសើរ ចំពោះព្រះរាជគុណសម្បតិ្តព្រះអង្គ ក្នុងការគោ រព និងអនុវត្តព្រះពុទ្ធសាសនាបានយ៉ាងខ្ជាប់ខ្ជួន ជាព្រះមហាក្សត្រ ដែលមានគុណធម៌ ដ៏ខ្ពង់ខ្ពស់បំផុត និងជាគំរូ ក្នុងការប្រតិបត្តិនិងផ្សព្វផ្សាយ ព្រះធម៌ព្រះពុទ្ធលើសកលលោក។

ព្រះអង្គ ក៏បានបំពេញរាជតួនាទីរបស់ព្រះអង្គ ក្នុងការជួយសម្របសម្រួល និងដោះស្រាយវិបត្តិនយោបាយ ដែល បាកើតមានកាលពីឆ្នាំ២០១៣ផងដែរ។ សម្រាប់ព្រះរាជបូនីយកិច្ចលើឆាកអន្តរជាតិវិញ ព្រះអង្គតែងបានអំពាវនាវ ដល់បណ្តាប្រទេសជាមិត្ត ជួយជ្រោមជ្រែង និងឧបត្ថម្ភថវិកានានា ជួយដល់ការអភិវឌ្ឍនៅកម្ពុជា។

ជាពិសេសជាមួយប្រទេសចិន ដែលសម្ព័ន្ធភាព ដ៏ស្អិតល្មួតត្រូវបានបង្កើតឡើងដោយព្រះបិតា របស់ព្រះអង្គនោះ ព្រះអង្គ តែបានស្នើឲ្យប្រទេសមានទំនាក់ទំនង ដ៏ផ្អែមល្អែមយូរលង់មួយនេះ បន្តជួយដល់កម្ពុជាបន្តទៅមុខទៀត។

ជារួមមកនៅក្នុងព្រះរាជតួនាទីគង់ប្រថាប់គ្រងព្រះបរមរាជសម្បត្តិ រយៈពេល ១១ឆ្នាំនេះ ព្រះអង្គបានបំពេញព្រះ រាជបូជនីយកិច្ចអស់ពីព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីនាំមកនូវម្លប់ដ៏ត្រជាក់ដល់ជាតិ និងប្រជាជនរបស់ អង្គ។

នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជារឿយៗ តែងបានរំលឹកថា ក្នុងការគ្រងព្រះ បរមសិរីរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ តែងបាននាំមកនូវគុណបុណ្យបារមី ជួយប្រោសព្រំអភិបាល ដល់ជាតិ និងប្រជាជនកម្ពុជា ឲ្យបានជួបនូវសេចក្តីសុខ ភាពសប្បូរសប្បាយ និង នាំមកនូវការអភិវឌ្ឍសម្រាប់មាតុភូមិកម្ពុជា ជាប់ជានិច្ច។

ក្នុងឱកាសប្រារព្ធព្រះរាជពិធីគ្រងរាជសម្បត្តិគម្រប់ ១១ឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅផងដែរ រាជរដ្ឋាភិ បាលកម្ពុជា បានចេញសារាចរណ៍ណែនាំឲ្យក្រសួងព្រះបរមរាជវាំង ត្រូវចាត់តាំងរៀបចំព្រះរាជពិធីបុណ្យខួបលើក ទី១១ នៃទិវាគ្រង ព្រះបរមរាជសម្បត្តិរបស់ ព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំង តាមព្រះរាជប្បវេណី និងប្រពៃណី សាសនា តាមការសព្វព្រះរាជហឫទ័យរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គ្រប់ ក្រសួង មន្ទីរ ស្ថាប័នរបស់រដ្ឋ ទូទាំងរាជធានី-ខេត្ត ត្រូវរៀបចំតាំងព្រះបរម ឆាយាល័ក្ខណ៍ ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ដោយតុបតែង លម្អភ្លើងពណ៌ ចងទង់ជាតិ បដាពាក្យស្លោកមានសារលិខិតថ្វាយព្រះពរ និងណែនាំ ម្ចាស់រោងចក្រ សហគ្រាស និងប្រជារាស្រ្តឱ្យចងទង់ជាតិ បដា ពាក្យស្លោក ឱ្យបាន គ្រប់អង្គភាព និង គ្រប់គេហ ដ្ឋាន។

រាជរដ្ឋាភិបាល ក៏បានណែនាំ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវមានផែនការបែងចែកតាម ក្រសួងរដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អំពាវនាវសប្បុរសជន អង្គការក្រៅរដ្ឋាភិបាល អង្គការមនុស្សធម៌ ក្រុមហ៊ុនឯក ជន ជួយឧបត្ថម្ភ សម្ភារ ថវិកា គ្រឿងឧបភោគ បរិភោគផ្សេងៗ ចុះសួរសុខទុក្ខ ដល់អ្នកមានជំងឺកំពុងសម្រាកព្យា បាលនៅតាមមន្ទីរពេទ្យ មណ្ឌល ជនពិការ និងមណ្ឌល កុមារកំព្រា ចាស់ជរា។

ទន្ទឹមនឹងនេះ ក្នុងឱកាសប្រារព្ធខួប នៃការគ្រងព្រះបរមរាជសម្បត្តិនេះ រាជរដ្ឋាភិបាល និង តាមក្រសួង ស្ថាប័ន កំពូលៗ របស់ជាតិ បានចេញលិខិតថ្វាយព្រះពរដល់ព្រះមហាក្សត្រជាបន្តបន្ទាប់។ ក្នុងលិខិតថ្វាយព្រះពរទាំង រាជរដ្ឋាភិបាល និងស្ថាប័នកំពូលៗរបស់ជាតិ សម្តែងនូវមោទនភាពយ៉ាងមុតមាំ ចំពោះព្រះរាជកិច្ចដឹកនាំ ដ៏ថ្លៃថ្លា និងប្រកបដោយព្រះរាជព្រហ្មវិហាធម៌ ក្នុងការបំពេញព្រះរាជតួនាទី។

លិខិតថ្វាយព្រះពរបានបន្តថា ព្រះមហាក្សត្រខ្មែរ ជាព្រះមហាក្សត្រ ដ៏ឆ្លើម ជានិមិត្តរូប នៃឯកភាពជាតិ និរន្តភាព ជាតិ ធានាឯករាជ្យជាតិ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី បន្តនូវស្នាព្រះហស្ថ ដ៏ថ្លៃថ្លា ពីព្រះបរមរតន កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ។

ព្រះរាជជីវប្រវត្តិសង្ខេបព្រះមហាក្សត្រខ្មែរ

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ទ្រង់ព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នារាជធានី ភ្នំពេញព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះនរោត្ដម សីហនុ និងព្រះមាតាព្រះនាម នរោត្ដម មុនីនាថ សីហនុ។ ព្រះអនុជព្រះអង្គព្រះនាម នរោត្ដម នរិន្ទ្រពង្ស (សោយទិវង្គត)។ ព្រះអង្គជា ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន បន្តរាជសម្បត្តិពីព្រះវររាជបិតា។

សម្តេចព្រះ នរោត្តម សីហមុនី មានព្រះរៀម និងព្រះអនុជមាតាទីទៃសរុបចំនួន១៣អង្គ។ ព្រះអង្គមានព្រះអនុជ បង្កើតតែមួយអង្គគត់ គឺសម្តេចនរោត្តម និន្ទ្រពង្ស(១៩៥៤-២០០៣)។

អំឡុងរដ្ឋប្រហារឆ្នាំ១៩៧០ដោយលោកសេនាប្រមុខលន់ នល់ព្រះអង្គស្តេចគង់នៅប្រទេសឆេកូស្លូវ៉ាគី។ ក្នុងឆ្នាំ ១៩៧៥ ព្រះអង្គទ្រង់យាងចាកចេញពីទីក្រុងប្រាគ និងបានចាប់ផ្តើមការសិក្សាទាក់ទង នឹងវិស័យភាពយន្តនៅ ប្រទេសកូរ៉េខាងជើង។ ក្នុងឆ្នាំ១៩៧៧ ព្រះអង្គយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញ។ ភ្លាមៗនោះខ្មែរ ក្រហមដែលកំពុងកាន់អំណាចបានប្រឆាំងនឹងរាជានិយម និងបានឃុំព្រះអង្គនៅក្នុងព្រះបរមរាជវាំង ជាមួយព្រះ រាជវង្សានុវង្សដទៃទៀតរហូតដល់ឆ្នាំ១៩៧៩។

នៅឆ្នាំ១៩៨១ ព្រះអង្គទ្រង់យាងទៅកាន់ទីក្រុងប៉ារីសដើម្បីបង្ហាត់បង្រៀនរបាំបាឡេ និងបានទទួលព្រះតួនាទីជា ប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងជិត២០ឆ្នាំ ប៉ុន្តែព្រះអង្គបានយាងទៅទីក្រុងប្រាគជា រឿយៗជាទីដែលព្រះអង្គបានចំណាយពេលយ៉ាងច្រើនក្នុងព្រះជន្មក្មេងវស្សា។ ព្រះអង្គជាព្រះមហាក្សត្រ តែមួយ អង្គគត់ ដែលមានព្រះសមត្ថភាពមានព្រះសុវណ្ណីជាភាសាឆេក។

នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំងជាប្រតិភូកម្ពុជា ប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅទី ក្រុងប៉ារីសប្រទេសបារាំង ជាទីដែលព្រះអង្គមានប្រជាប្រិយភាពចំពោះការតស៊ូធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាព ចំពោះវប្បធម៌កម្ពុជា។ព្រះអង្គធ្លាប់បានបដិសេធ ចំពោះការតែងតាំងព្រះអង្គ ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេសបារាំង។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវជ្រើសរើសដោយសមាជិកទាំង៩អង្គ/នាក់នៃក្រុមប្រឹក្សារាជសម្បតិ្ត ជាផ្នែកមួយនៃដំណើរការយ៉ាងឆាប់រហ័ស និងសមស្រប ក្រោយពីដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនៃការដាក់រាជ្យ របស់ សម្តេចព្រះនរោត្តម សីហនុ កាលពីមួយសប្តាហ៍មុន។ ការជ្រើសរើសនេះ គឺស្របតាមការយល់ព្រមពីសំណាក់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានរដ្ឋសភា ដែលជាព្រះរៀម មាតាទីទៃ នៃព្រះមហាក្សត្រថ្មី ដែលសម្តេច ហ៊ុន សែន និងសម្តេចក្រុមព្រះ សុទ្ធតែជាសមាជិកនៃក្រុមប្រឹក្សា រាជសម្បត្តិ។

ការសិក្សា

នាឆ្នាំ១៩៥៩ ដល់១៩៦២ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម, វិទ្យាល័យដេកាត នៅរាជធានី ភ្នំពេញ។ បន្ទាប់មកព្រះអង្គត្រូវបានព្រះរាជបិតាបញ្ជូនទៅទីក្រុងប្រាហ្ក (Prague) ប្រទេសឆេកូស្លូវ៉ាគី កាលពីឆ្នាំ ១៩៦២។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា, វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ដែលទ្រង់បាន សិក្សាផ្នែកតន្ត្រី និងរបាំបុរាណរហូតដល់ឆ្នាំ១៩៧៥។ ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្ត្រ ដោយទ្រង់ចេះ ភា សាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យភាសាអង់គ្លេស និងរុស្សីបានយ៉ាងប្រសើរ ផងដែរ។

ក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីប្រាហ្ក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង ហើយ បន្ទាប់មកទ្រង់បានត្រឡប់ចូលមាតុភូមិវិញនៅឆ្នាំ១៩៧៧។ នៅឆ្នាំ១៩៨១ ព្រះអង្គបានផ្លាស់ទៅប្រទេសបារាំង ដើម្បីបង្រៀនរបាំបាឡេ ហើយបន្ទាប់មកព្រះអង្គធ្វើជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅ ប្រទេសបា រាំងអស់រយៈពេលជាង២០ឆ្នាំ។

គ្រឿងឥស្សរិយយស

ឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍

ភាសា

ក្រៅពីភាសាខ្មែរ ព្រះករុណាស្តេចទ្រង់អាចប្រើប្រាស់ភាសាឆេក បារាំង និង អង់គ្លេសយ៉ាងស្ទាត់ជំនាញ៕