មេចែកចាយ គ្រឿងញៀន ដ៏ធំប្រចាំស្រុកគីរីវង់ ត្រូវបានចាប់ បញ្ចូនទៅតុលាការ

តាកែវ ៖ បុរសស្រ្តីពីរនាក់ប្ដី ប្រពន្ធ ដែលជាអ្នក ចែកចាយគ្រឿងញៀន ដ៏ល្បីល្បាញ ប្រចាំស្រុកគីរីវង់ ដុះស្លែជាយូរយា ណាស់មកហើយត្រូវបានកំលាំង កងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការចាប់ខ្លួន និងបានបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៩ ខែតុលា ឆ្នាំ ២០១៥នេះ។

យោងតាមលោកវរៈសេនីយ៏ទោ ឈុន សុមេធា នាយការរិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវបានប្រាប់អោយដឹងថា ជនសង្ស័យចែកចាយគ្រឿងញៀនទាំងពីរនាក់ប្ដីប្រពន្ធ ទី១ ឈ្មោះ ម៉េង ម៉ុន អាយុ៤០ ឆ្នាំ និងទី២ ឈ្មោះ គាវ គឿន អាយុ៣៧ ឆ្នាំ  ។ ជនសង្ស័យត្រូវបានកំលាំង កងរាជ អាវុធហត្ថ ឆ្មក់ចូលទៅចាប់ កាលពីរសៀលថ្ងៃ ទី ២៧ ខែ តុលា ឆ្នាំ ២០១៥កន្លងទៅថ្មីៗនេះ ដោយរិបអូស បានវត្ថុតាង មួយចំនួនរួមមានម៉ាទឹកកកចំនួន២កញ្ចប់ ទូរស័ព្ទ១០គ្រឿង ម៉ូតូស្កុបពី១គ្រឿង ដាវចំនួន៤ដើម លុយខ្មែរ៧០ម៉ឺនរៀល លុយដុង ១លាន និងប្រដាប់វិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

  លោក ឈុន សុមេធា បានមានប្រសាសន៍បន្តថា ជនសង្ស័យទាំងពីរនាក់គឺ ជាមុខសញ្ញាចែកចាយគ្រឿងញៀន ចាស់ដុះស្លែយូមកហើយប្រចាំស្រុកគីរីវង់ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ហើយក្នុងការចុះឆ្មក់ ចាប់ក៏មានការរារាំងពីម្ដាយជនល្មើស ហើយក៏មានការបំបាត់ភស្តុតាងមួយចំនួនផងដែរ។

  យោងតាមប្រភពពីប្រជាពលរដ្ឋនៅស្រុកគីរីវង់ បានឲ្យដឹងថា បច្ចុប្បន្ននេះអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀន កំពុងតែរីករាលដាលដូចផ្សិត រីឯសមត្ថកិច្ចមូលដ្ឋានវិញ នាំគ្នាដេកលក់ទាំងអស់តែម្ដង ហើយ បើតាមប្រភពខ្លះបានលួចបង្ហើបថា បានជាសមត្ថកិច្ចស្រុកគីរីវង់ មិនបញ្ចេញសកម្មភាព ទប់ស្កាត់អ្នក ចែកចាយគ្រឿងញៀន ព្រោះក្រុមអ្នកចែកចាយគ្រឿងញៀនមួយ ចំនួនបានដាក់ថ្នាំសណ្ដំ ពោលគឺ មានការ បង់ខែ ជូនលោកអធិការនគបាលស្រុកគីរីវង់ ទើបអាចប្រកបរបបខុសច្បាប់នេះដោយរលូន ៕

មេចែកចាយ គ្រឿងញៀន ដ៏ធំប្រចាំស្រុកគីរីវង់ ត្រូវបានចាប់ បញ្ចូនទៅតុលាការ

មេចែកចាយ គ្រឿងញៀន ដ៏ធំប្រចាំស្រុកគីរីវង់ ត្រូវបានចាប់ បញ្ចូនទៅតុលាការ

មេចែកចាយ គ្រឿងញៀន ដ៏ធំប្រចាំស្រុកគីរីវង់ ត្រូវបានចាប់ បញ្ចូនទៅតុលាការ