ស្រ្តីក្រីក្រដែលធ្លាប់ ជួយកំដរ និងមើលថែ ស្រ្តី កូនស្លាប់ក្នុងផ្ទៃ នៅមន្ទីរជប៉ុននោះ បានទទួលសេវា សម្រាលកូនឥតគិតថ្លៃ ក្រោយបង្ហាញ ប័ណ្ណកាកបាទក្រហម

ភ្នំពេញ : ស្រ្តីម្នាក់មានឈ្មោះ តាំង ស្រី អាយុ៣៩ឆ្នាំ ដែលធ្លាប់ជួយអាសារ និងមើលថែស្រ្តីម្នាក់ កូនស្លាប់ នៅក្នុងផ្ទៃ កាលពីពេលកន្លងទៅនោះ ឥឡូវនេះដល់ពេលខ្លួន បានសម្រាលកូនហើយ នៅមន្ទីរពេទ្យ ជប៉ុន ដោយខាងមន្ទីរពេទ្យ បានផ្តល់សេវាឥតគិតថ្លៃតែម្តង ក្រោយពីស្រ្តីរូបនេះ បានបង្ហាញប័ណ្ណជនក្រីក្រ ដែលកាកបាទក្រហមកម្ពុជាផ្តល់ជូន ។

លោក ឈឹម សៅបុត្រ ប្តីរបស់ស្រ្តីរងគ្រោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល  នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នេះថា ប្រពន្ធរបស់ខ្លួន បានឈឺពោះ ពេលនោះលោកបានជួយដឹកប្រពន្ធ មករកសេវាព្យាបាល ឆ្លងទន្លេទៅមន្ទីរជប៉ុន ដោយដារតែលោក និងប្រពន្ធមានប័ណ្ណជាជនក្រីក្រ ដែលកាកបាទក្រហមផ្តល់ជូន ខណ:មើលថែស្រ្តី ស្លាប់កូនក្នុងផ្ទៃនាពេលកន្លងទៅនោះ។

បុរសកម្មករសំណង់រូបនេះបានបន្តទៀតថា ក្រោយមកដល់មន្ទីរពេទ្យ និងបានបង្ហាញពីប័ណ្ណជនក្រីក្រ ទៅកាន់ក្រុម គ្រូពេទ្យនោះ ខាងគ្រូពេទ្យ បានទទួលយក និងបានយកចិត្តទុកដាក់ផ្តល់ នូវការព្យាបាល ដោយឥតគិតថ្លៃ បូករួមទាំងការផ្តល់បាយ២ពេលផងដែរ ហើយ កំពុងសម្រាកនៅគ្រែលេខ៣ បន្ទប់ ២០៤ ដើម្បីត្រៀមសម្រាលកូនទី៨ ។

 គ្រូពេទ្យខាងបង្កើតកូន បានថ្លែងថា ក្រោយពីទទួលបានការផ្តាំផ្ញើ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះការយកចិត្តទុកដាក់លើជនក្រីក្រនោះ ខាងថ្នាក់ដឹកនាំ និងគ្រូពេទ្យ មិនបាន មើលរំលងពីបញ្ហានេះឡើយ ហើយទទួលភ្លាមនូវការព្យាបាល នៅពេលដែលអ្នកជំងឺ បង្ហាញប័ណ្ណជនក្រីក្រ ដដែលចេញដោយ កាកបាទក្រហមនោះ ។

សូមបញ្ជាក់ថា គ្រួសារដែលមានជីវភាពក្រីក្រមួយនេះ ធ្វើជាកម្មករសំណង់នៅម្តុំទំនប់កប់ស្រូវ ហើយនេះជាកូន ទី៨ហើយ តែបើតាមការបញ្ជាក់ពីប្តី គឺប្រពន្ធរបស់ខ្លួន ត្រូវបានក្រុមគ្រូពេទ្យ យកទៅអេកូននិងពិនិត្យមើល ហើយប្រាប់ថា នៅសល់ប្រហែល១សប្តាហ៏ទៀត ទើបដល់ថ្ងៃសម្រាល៕