វគ្គបណ្តុះបណ្តាល បច្ចេកវិទ្យា Samsung Tech Institute លើកទី២ បញ្ចប់ដោយ ជោគជ័យ

ភ្នំពេញ៖ និស្សិតនៃវិទ្យាស្ថាន ជាតិពហុបច្ចេកទេស នៃកម្ពុជាចំនួន ៦២ នាក់ បានប្រលងបញ្ចប់វគ្គ បណ្តុះបណ្តាល វិជ្ជាជីវៈ ផ្នែកផលិតផល អេឡិចត្រូនិចរបស់ Samsung Tech Institute នៅថ្ងៃទី២៨ ខែតុលា កន្លងទៅនេះ។

លោកសាស្រ្តាចារ្យ គឹម វណ្ណី អ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលនេះបានមាន ប្រសាសន៍ឲ្យដឹងថា៖ និស្សិត ឆ្នើមចំនួន ៧នាក់ នឹងត្រូវបានជ្រើសរើសតាមរយៈការប្រលងមួយនេះ ដើម្បីចុះកម្មសិក្សានៅមជ្ឈមណ្ឌល ផ្នែក សេវាកម្ម របស់ក្រុមហ៊ុន Samsung ដែល ពួកគាត់ទាំងអស់អាចមានឱកាសក្លាយ ជាបុគ្គលិកពេញសិទ្ធិនៅ ការិយាល័យ អេឡិចត្រូនិច របស់ Samsung។

វគ្គបណ្តុះបណ្តាលផ្នែកផលិតផលអេឡិចត្រូនិចលើកទី2នេះ មានរយៈពេល ៤ខែ ដែល ចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែមិថុនា ហើយត្រូវបានបញ្ចប់នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៥ នេះ។ និស្សិតដែលចូលរួមទាំងអស់ បានទទួល ការបណ្តុះបណ្តាលទៅលើការតំឡើង ការជួស ជុល និងដំណោះស្រាយបញ្ហាផ្សេងៗទៅលើផលិតផល បច្ចេកវិទ្យា មានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃជាដើម។

ក្រុមហ៊ុន Samsung បានសហការឧបត្ថម្ភវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជាដើម្បីរៀបចំឲ្យមាន Samsung Tech Institute នេះតាំងពីឆ្នាំ២០១៤មក ក្នុងគោលបំណងជួយបង្កើន សមត្ថភាពធនធានមនុស្សនៅក្នុងប្រទេស កម្ពុជា ឲ្យមានភាពរីកចម្រើនមួយកម្រិតទៀតតាម រយៈការសិក្សាទ្រឹស្តី និងអនុវត្តន៍ជាមួយនឹងគ្រឿងបរិក្ខារ ទំនើប របស់ Samsung ដែលកំពុង មានការពេញនិយមប្រើងប្រាស់នៅទូទាំងប្រទេស ដែលជាកត្តាមួយជួយឲ្យនិស្សិត អាច ងាយស្រួលក្នុងស្វែងរកការងារជាងមុន។

លោក ទុម បូរិទ្ធ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលកាលពីឆ្នាំ ២០១៤ បានឲ្យដឹងថា៖ ការចុះកម្មសិក្សានៅ Samsung Service Center អាចធ្វើឲ្យខ្ញុំបានយល់ដឹង ពីផលិតផលអេឡិចត្រូនិចដែលទើបនឹងចេញថ្មីៗរបស់ Samsung ក៏ដូចជាបានរៀនសូត្រ ជាមួយអ្នកជំនាញជាច្រើននាក់នៅទីនេះ ហើយជាពិសេស ពេលនេះខ្ញុំមាន ឱកាសក្លាយ បុគ្គលិកនៅក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។

វគ្គបណ្តុះបណ្តាលផ្នែកផលិតផលអេឡិចត្រូនិចលើកទី3 នឹងចាប់ផ្តើមនៅខែវិច្ឆិការ ឆ្នាំ២០១៥ ខាងមុខនេះនៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជា ក្រោមការឧបត្ថម្ភរបស់ ក្រុមហ៊ុន Samsung ដដែល។ និស្សិតជាច្រើននាក់ នឹងត្រូវបានជ្រើសរើសឲ្យចូលរួម ក្នុងវគ្គបណ្តុះបណ្តាលមួយនេះ ៕