អតីត​គូស្នេហ៍ ៥ ឆ្នាំ​របស់ Miley Cyrus នៅតែមាន​អារម្មណ៍​ស្នេហា​ឲ្យ​នាង​

Sanofi

Miley Cyrus បាន​ក្លាយជា​តារា​ស្រី​មួយរូប ចូលចិត្ត​ធ្វើ​អ្វី​ប្លែកៗ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មិនសូវ ពេញចិត្ត​នឹង​ទង្វើ​របស់​នាង ខុសប្លែក​ពីដំបូង ដែល​នាង​ធ្លាប់តែ​ជានា​រី​សុភាពរាបសា​ម្នាក់ តែ​ក្រោយ បែកបាក់​ជាមួយ​គូ​ដណ្តឹង ទើប​នាង​ក្លាយជា​មនុស្ស​ម្នាក់​ផ្សេង ហើយ​ក៏មាន​មនុស្ស​ភាគច្រើន​គិត​ដែរ​ថា ដោយសារតែ​បែកបាក់​ស្នេហា ទើប​នាង​ផ្លាស់ប្តូរ​អត្តចរិត​ទាំងស្រុង ។​​កាលពីពេល​ថ្មីៗ​នេះ បុរស​សង្ហារ Liam Hemsworth ដែលជា​អតីត​គូ​ដណ្តឹង​នាង Miley បានបង្ហាញ​ពី អារម្មណ៍​ផ្ទាល់ខ្លួន​របស់លោក ថា​លោក​មិនដែល​សោកស្តាយ​ដែល​ធ្លាប់​ស្រឡាញ់​នាង​នោះទេ ។

លោក​បាន​និយាយថា អ្នក​គ្រប់គ្នា​ពុំ​អាច​ជ្រើសរើស​ថា អ្នកនឹង​ត្រូវ​លង់​ស្រឡាញ់​នរណាម្នាក់​នោះទេ ព្រោះ​តែងតែ មាន​មនុស្ស​ថ្មីៗ​ចូលមកក្នុង​ជីវិត​អ្នកជា​រៀងរាល់ថ្ងៃ ហើយ​ខ្ញុំ​ចង់​មានន័យថា ខ្ញុំ និង Miley បាន​ស្គាល់​ចិត្តថ្លើម​គ្នា អស់​រយៈពេល ៥ ឆ្នាំ រហូត​អាច​ភ្ជាប់ពាក្យ​ជាមួយគ្នា ហើយ​ខ្ញុំ​ដឹងថា ទោះជា​បែក​គ្នា​យូរ​ឆ្នាំ​យ៉ាងណាក្តី ខ្ញុំ​ជឿថា អារម្មណ៍​មួយ​នេះ​មិនអាច​ផ្លាស់ប្តូរ​បានឡើយ ។​

គួរ​រំ​ឮ​ក​ដែរ​ថា កាលពី​នាង Miley និង អតីត​គូ​ដណ្តឹង​នៅ​ជាមួយគ្នា នាង​ជាម​នុស្ស​ស្រី​ម្នាក់​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំងណាស់ ដែល​ខុសប្លែក​ពី​ឥឡូវ​យ៉ាងខ្លាំង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿថា អត្តចរិត​របស់​នាង​ប្រែប្រួល​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ៕
​ថា​វរិ​ទ្ធ​

  

  

Related