គង់ សុធា​រិ​ទ្ធ មានកូន​ប្រុស អាយុ​មួយឆ្នាំ ទើប​រៀបការ

Sanofi

គង់ សុធា​រិ​ទ្ធ បានសម្រេច​ចិត្ត​ចូល​រោងការ​ជាមួយ​នារី​សាមញ្ញ​ម្នាក់ នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា នាពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ បើតាម​គម្រោង លោក​ត្រូវ​អញ្ជើញ​ភ្ញៀវ​ក្នុង​និង ក្រៅ​សិល្បៈ​ចូលរួម​ប្រមាណ​ប្រាំពីរ​រយ​នាក់ គឺ​ស្មើ​និង​៧០​តុ ដោយ​ចំណាយ​ប្រាក់ ប្រមាណ​ជាង​ពីរ​មឺ​ុ​ន​ដុល្លារ ។ ការពិត​មូលហេតុ​ដែល លោក​គង់ សុធា​រិ​ទ្ធ ប្រកាស​ចូល រោង​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ​គឺជា​ថ្ងៃ​ខួបកំណើត​កូនប្រុស​មួយឆ្នាំ​របស់ លោក ជាមួយ​ភរិយា ដែល​បាន​រួមរស់​ជាមួយគ្នា ដោយ​មិនទាន់ បាន​អាពាហ៍ពិពាហ៍ ។ សូម្បីតែ គង់ សុធា​រិ​ទ្ធ ផ្ទាល់​ក៏បាន​ទទួលស្គាល់​ផងដែរ​ថា លោក​ពិតជា​មានកូន​ប្រុស​ម្នាក់​យ៉ាងពិត​ប្រាកដ​មែន ។

​ភរិយា​របស់លោក គង់ សុធា​រិ​ទ្ធ មាន​ឈ្មោះថា ហ៊ុន ចាន់​ណេ​ត បំរើ​ការងារ​នៅក្នុង​ស្ថាប័ន​មួយ ដែល​លោក​និង​នាង បាន​ស្រលាញ់គ្នា​អស់​រយៈពេល​បី​ឆ្នាំ​មកហើយ ហើយ​បាន​រួមរស់​ជាមួយគ្នា រហូត​មានកូន​ប្រុស​ម្នាក់​ជា​ចំណងដៃ​នៃ​ចំណង​ស្នេហ៍ របស់​អ្នក​ទាំងពីរ រហូតមកដល់​ពេលនេះ គេ​មាន​វ័យ​មួយឆ្នាំ​ហើយ​។ ប៉ុន្តែ​កន្លងមក គង់ សុធា​រិ​ទ្ធ មិនបាន​លាតត្រដាង​ប្រាប់​ឲ្យ​គេ​គ្រប់គ្នា​បានដឹង​អំពី​រឿងនេះ​ទេ ភាគច្រើន មានតែ​មិត្តភក្តិ​និង​អ្នក​ស្និទ្ធស្នាល​ជាមួយ​លោក​ប៉ុណ្ណោះ ដែល​បានដឹង​ច្បាស់​អំពី​រឿងនេះ ។

​គង់ សុធា​រិ​ទ្ធ បានបញ្ជាក់​ប្រាប់ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ចូល​រោងការ នៅ​ថ្ងៃទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ ដោយសារតែ​ថ្ងៃនោះ​គឺជា​ថ្ងៃ​ខួប​មួយឆ្នាំ​របស់ កូនប្រុស​លោក កន្លងមក​លោក​មិន​ធ្លាប់​រៀបចំ​ពិធី​អ្វី​ធំដុំ​នោះទេ ទើប​ជ្រើស​រើសយក ថ្ងៃ​ខួបកំណើត​របស់​កូន គួបផ្សំ​និង​ថ្ងៃ​អាពាហ៍ពិពាហ៍​ធ្វើ​ក្នុង​ថ្ងៃ​តែមួយ ដើម្បី​កុំ​ឲ្យ ពិបាក​អញ្ជើញ​ភ្ញៀវ​ចូលរួម​ច្រើនលើក ។​

គង់ សុធា​រិ​ទ្ធ កំពុង​មមាញឹក​នៅក្នុង​ការដើរ​ចែក​ធៀប​ការ បើតាម​គម្រោង​ភ្ញៀវ ដែល​លោក​អញ្ជើញ​ចូលរួម​គឺ​ប្រមាណ​ជាង​មួយ​ពាន់​នាក់ ប៉ុន្តែ​ក្រោយមក​លោក​កាត់​មក នៅត្រឹមតែ​ប្រាំពីរ​រយ​នាក់​ប៉ុណ្ណោះ ភាគច្រើន​គឺ​សុទ្ធសឹងតែ​ជា​មិត្តភក្តិ​សិល្បៈ និង អ្នកធ្វើការ​ជាមួយគ្នា ។ ធិ​ពិ​មង្គលការ​របស់ គង់ សុធា​រិ​ទ្ធ នឹង​ប្រព្រឹត្តទៅ​យ៉ាង​សាមញ្ញ​បំផុត​នៅ​គេហដ្ឋាន​របស់លោក​នៅ​ម្តុំ​ចំការ​ព្រើ​ង និង​ពិសារ​ភោជនីយ​អាហារ​នៅ មជ្ឍមណ្ឌល​ទួលគោក នាពេល​រសៀល ។ មិន​ថា​អ្នក​ក្នុង​ឬ​ក្រៅ​សិល្បៈ​ឬ​អ្នក​រស់ នៅក្រៅ​ប្រទេស​នោះទេ ក្រោយពី​ដឹងថា គង់ សុធា​រិ​ទ្ធ គ្រោង​នឹង​ចូល​រោងការ ម្នាក់ៗ​បាន​សម្តែង​នូវ​ការ​ត្រេ​ត​អរ និង​ជូនពរ​ឲ្យ លោក​គង់ សុធា​រិ​ទ្ធ ជួបតែ​សេចក្តីសុខ​និង​សុភមង្គល​ក្នុង គ្រួសារ ។

គង់ សុធា​រិ​ទ្ធ បញ្ជាក់​បន្ថែមទៀតថា លោក​មានកូន​ប្រុស​ម្នាក់​ហើយ ទើបតែ​មាន​វ័យ​មួយឆ្នាំ លោក​និង​ភរិយា មិនទាន់មាន​គម្រោង​យក​កូន​បន្ថែមទៀត​ក្នុង​ពេលនេះ​ទេ យ៉ាងយូរ​បី​ឆ្នាំ​ទៀត ពីព្រោះ​លោក​ចង់​ឲ្យ​កូនច្បង​មាន​វ័យ​ច្រើនជាង​នេះ​និង​ចូលរៀន​សិន ទើប​លោក​យក​កូន​ម្នាក់ទៀត ។ គួរបញ្ជាក់​ផងដែរ​ថា ទស្សនិកជន​ភាគច្រើន​ស្គាល់ គង់ សុធា​រិ​ទ្ធ តាមរយៈ​ការចាប់​ដៃគូ​ច្រៀង​ជាមួយ កែវ ច័ន្ទ​ស​ម្ជ​ស្ស កន្លងមក​ក៏​ធ្លាប់មាន​ពត៌មាន​ថា អ្នក​ទាំងពីរ បាន​សាង​ស្នេហ៍​ជាមួយគ្នា ប៉ុន្តែ​ក្រោយពី កែវ ច័ន្ទ​ស​ម្ជ​ស្ស មាន​ស្វាមី​និង​កូន​រួច ពត៌មាន​នោះ ក៏​ស្ងប់ស្ងាត់​ទៅវិញ ។ រយៈពេល​ជាង​ដប់ឆ្នាំ​មកហើយ ដែល​លោក គង់ សុធា​រិ​ទ្ធ ចូលប្រលូក​ក្នុង​អាជីព​សិល្បៈ និង​បាន​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ជា​ញឹកញាប់​ផងដែរ ។ អា​លី​ណា

   




Related