ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង ចំពោះ​ជង្ហុក​ជ្រៅៗ និង​មានទឹក​ដក់ មុខ​ផែស្ងួត​សូ​ងួន​ក្នុង​ក្រុង​បាវិត

ស្វាយរៀង: ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង ចំពោះ​ជង្ហុក​ជ្រៅៗ និង​មានទឹក​ដក់​ជាច្រើន​កន្លែងត្រង់ចំណុច​មុខ​ផែស្ងួត សូ ងួន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ បាវិត​កណ្តាល សង្កាត់ បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​និង​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ជា​ញឹកញាប់ដល់​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​។​

​បើទោះបី​មាន​ផ្សាយ​ព័​ត៌​តាម វិទ្យុ ការ​សែត ទូរទស្សន៍ ជាច្រើនលើក​ច្រើនសារយ៉ាងណាក៏ដោយ ក៏​ម្ចាស់​ផែស្ងួត​ខាងលើ​គឺ​មិន​គិតគូរ​រវីរវល់ សូម្បីតែ​បន្តិច​។​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ចំពោះ​ជង្ហុក​ធំៗ​និង​ដក់​ទឹក​ទាំងនេះដោយសារ​តែមាន​រថយន្ត​កុង​តី​ន័​រ ដឹក​លើស​ទំនិញ​តោន​ចេញចូល ក្នុងផែស្ងួត​​បណ្តាល​ឲ្យ​ខូច​ផ្លូវ​ខាងមុខ​ផែស្ងួត​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ហើយ​អ្នកធ្វើដំណើ​មកដល់​ត្រង់នេះ​តែងតែ​ជួប​គ្រោះថ្នាក់​ជា​ញឹកញាប់​និង​បាត់បង់​ដល់អាយុជីវិត​ផងដែរ​។​

​បើតាម​លោក សេង​សិលា​អភិបាលក្រុង​បាវិត​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​លោក​ឆ្លាប់​បានប្រកាស់​និង​ជំរៀបជូន​ដល់​មន្ទីរ​ស​ធា​រណៈ​ការណ៍​និង​ដឹកជញ្ជូន​​ជា​ញឹក​ញ្ញ​ប់​ផងដែរ តែ​ពុំ​ឃើញ​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា ឬ​ខាង​ក្រុមហ៊ុន​មក​ដោះស្រាយ​ជួសជុលផ្លូវ ដែលមាន​ជង្ហុក​ដក់​ទឹក​នេះ​ទេ ហើយ​តែងតែ​បង្ក​ឲ្យ​មាន​​បញ្ហា​ការគ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​និង​មាន​អ្នករងគ្រោះ​ត្រង់ចំណុច​នេះយ៉ាងច្រើន​ផងដែរ​។​

​ចំពោះ​ជង្ហុក​ទឹក​ដក់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ត្រង់ចំណុច​ផែរ​ស្ងួត​សួ​ងួន ខាង​មន្ទីសាធារណ​ការណ៍​ជា​អ្នកធ្វើ មិនមែន​ខាង​ក្រុង​បាវិត​ជា​អ្នកធ្វើ​ទេ ព្រោះ​ផ្លូវ​​នេះ​ជា​ផ្លូវជាតិ ហើយ​លោក​បាន​ជំរាបជូន ទៅ​លោក​ប្រធាន​មន្ទីរ​សាធារណ​ការណ៍ និងដឹកជញ្ជូន ជា​ញឹកញ្ញាប់​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​

​លោក​ប្រធាន​មន្ទីរ​សាធារណ​កាណ៍​បាន​មានប្រសាសន៍ថា​៖​មាន​គំរោង​និង​ជួសជុល​ធ្វើហើយ​ប៉ុន្តែ​មិនដឹង​នៅ​ថ្ងៃ​ណា​នោះទេ​ព្រោះ​រដូវ​នេះ​ជា​រដូវវស្សា​ណា​​មួយ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា មិនអាច​ធ្វើការ​ជួសជុល​បាន​ទាន់ពេលវេលា​នោះទេ​៕R​