បញ្ជូន​ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្ដី ប្រពន្ធ​ទៅ​តុលាការ ករណី​គ្រឿងញៀន​

តាកែវ: កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្ដី ប្រពន្ធ ចែកចាយគ្រឿងញៀន​ទៅកាន់​តុលាការ នៅ​ព្រឹក​ថ្ងៃទី ២៩ ខែតុលា ​ឆ្នាំ ២០១៥​នេះ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ជនសង្ស័យ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ ទី​១ ឈ្មោះ ម៉េង ម៉ុ​ន អាយុ​៤០ ឆ្នាំ និង​ទី​២ ឈ្មោះ គាវគឿន អាយុ​៣៧ ឆ្នាំ  ។ ជនសង្ស័យ​ត្រូវបាន​កម្លាំង កង​រាជ​អាវុធ​ហត្ថ ឆ្មក់​ចូលទៅ​ចាប់ កាលពី​រសៀល​ថ្ងៃ ទី ២៧ ខែ តុលា ឆ្នាំ ២០១៥​កន្លងទៅ​ថ្មីៗ​នេះ ដោយ​រិ​ប​អូសបាន​វត្ថុតាង មួយចំនួន​រួមមាន​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ទូរស័ព្ទ​១០​គ្រឿង ម៉ូតូហុងដា ស្កុប​ពី​១​គ្រឿង ដាវ​ចំនួន​៤​ដើម លុយ​ខ្មែរ​៧០​ម៉ឺន​រៀល លុយ​ដុង ១​លាននិង​ប្រដាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត​។​

​ជនសង្ស័យ​ទាំងពីរ​នាក់​គឺ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ចាស់​ដុះ​ស្លែ​យូមកហើយ​ប្រចាំ​ស្រុក​គីរីវង់ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ ហើយ​ក្នុងការចុះ​ឆ្មក់ ចាប់​ក៏មាន​ការរារាំង​ពី​ម្ដាយ​ជនសង្ស័យ ហើយក៏​មានការ​បំបាត់ភស្តុតាង​មួយចំនួន​ផងដែរ​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់ ប្តី​ប្រពន្ធ ព្រមទាំង​វត្ថុតាង បាន​បញ្ជូនមកកាន់​មូលដ្ឋាន រាជ​អាវុធហត្ថ​ស្រុក ស្រុក​គីរីវង់ ដើម្បី​សាកសួរ និង​កសាង​​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​៕​

បញ្ជូន​ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្ដី ប្រពន្ធ​ទៅ​តុលាការ ករណី​គ្រឿងញៀន​