សមត្ថកិច្ច​ប្រកា​សលេខ​ទូរ​សព្ទ​ទទួល​ព័ត៌មាន​ទាក់ទង​ករណី​វាយ​តំណាងរាស្ត្រ​

​ភ្នំពេញ​៖ គណៈកម្មការ​ស្រាវជ្រាវ បានប្រកាស​ផ្តល់​លេខ​ទូរ​សព្ទ​ចំនួន​ពីរ​ខ្សែ តាមរយៈ​សេចក្តី អំពាវនាវ ចុះ​ថ្ងៃទី​២៩ តុលា​នេះ ឲ្យ​សាធារណៈជន​សហការ​ផ្តល់​រាល់​ព័ត៌មាន រូបភាព ឬ​វត្ថុតាង​ផ្សេងៗ ដែល​អាចដាក់​បន្ទុក ឈានដល់​ការចាប់ខ្លួន​ជន​វាយ​តំណាងរាស្ត្រ​យកមក​ផ្តន្ទា ទោស​តាមច្បាប់​។​

​សាធារណៈជន​អាច​ផ្តល់ព័ត៌មាន​ដល់​គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត តាមរយៈ​លេខ​ទូរ​សព្ទ ០១២ ៨៤ ២០ ២៧ និង ០១២ ២៨ ២០ ២០ ។​

​ជាមួយគ្នានេះ គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត ករណី​បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​សាធារណជន​ថា នឹង​ធានា និង​រក្សា​ការពារ​ការសម្ងាត់​ដាច់ខាត​ដល់​បុគ្គល​គ្រប់រូប ដែល​បានផ្តល់​សហការ​ផ្តល់ព័ត៌មាន និង​វត្ថុតាង​ពាក់ព័ន្ធ ដល់​សមត្ថកិច្ច​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​