​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​ស្ថាបនា​បាន​ជាង​៨០%​ហើយ

រាជធានី​ភ្នំពេញ៖​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​នេះ​ការដ្ឋាន​ស្ពាន​អាកាស​និង ផ្លូវ​ក្រោម​ដី​តិច​ណូ​សម្រេចបាន​៨៦%​នៃ​គម្រោង​។ សកម្មភាព​ការដ្ឋាន នៅថ្ងៃនេះ រួមមាន​ការ​ដោះ​ពុម្ព ការដំឡើង​ពុម្ព និង​ចាក់​បេតុង​បង្កាន់ដៃ ការ​រិត​ខ្សែកាប​ស្ពាន ការពង្រីក​ផ្លូវ​។ ចំពោះ​អាង​ស្តុក​ក្រោម​ដី និង​ការបំពាក់​ម៉ូ​ទ័​រ​បូមទឹក​ស្វ័យប្រវត្តិ​បាន​បព្ចាប់​១០០%​ហើយ​។ 

​    ​គួរ​បញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាសថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​នេះ​នឹង​បើក​ដំណើរការ​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ខាងមុខនេះ​៕ 

​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​ស្ថាបនា​បាន​ជាង​៨០%​ហើយ
​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​ស្ថាបនា​បាន​ជាង​៨០%​ហើយ