ពាណិជ្ជកម្ម​ថៃ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ក្នុង​ខែកញ្ញា ឆ្នាំ​2015 គឺ​-5.1%

ប្រទេស​ថៃ ៖ នាយក​ការិយាល័យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាណិជ្ជ នៃ​ក្រសួងពាណិជ្ជកម្ម លោក សម​កៀត ត្រី​រតន​ផា​ន់ បាន​បង្ហាញ​ពី​ការ​នាំ​ចេញ​នៅ​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៥ នេះ​ថា ៖ «​មាន​តម្លៃ​ស្មើនឹង​១៨.៨១៦​លាន​ដុល្លារ ដោយ​ថយ​ចុះ​៥,៥១%​។ ដោយឡែក នៅ​ក្នុង​រយៈពេល​៩​ខែ ចាប់ពី​ខែមករា ដល់​កញ្ញា ២០១៥ ការ​នាំ​ចេញ​មាន​តម្លៃ​ស្មើនឹង​១៦១.៥៦៣​លាន​ដុល្លារ គឺ​ថយ​ចុះ​៤,៩៨% អាច​ចាត់​ទុក​ថា ជា​តួលេខ​ដែល​ធ្លាក់​ចុះ​ជា​អវិជ្ជមាន​បន្តបន្ទាប់​គ្នា​ក្នុង​រយៈពេល​៩​ខែ​កន្លង​ទៅ​» ។

ចំណែក​ការ​នាំ​ចូល​មាន​តម្លៃ​ស្មើនឹង​១៦.០២២​លាន​ដុល្លារ បាន​ថយ​ចុះ​២៥,២% ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចូល​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ (​មក​រា​-​កញ្ញា ២០១៥) មាន​តម្លៃ​ស្មើនឹង​១៥៣.៨០៥​លាន​ដុល្លារ គឺ​ថយ​ចុះ​១០,៥% មាន​ន័យ​ថា ប្រទេស​ថៃ​នៅ​តែ​មាន​ភាព​អ​សមតុល្យ​ផ្នែក​ពាណិជ្ជកម្ម​ចំនួន​៧.៧៥៨​លាន​ដុល្លារ ។

ចំពោះ​កត្តា​ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​ធ្លាក់​ចុះ​បែប​នេះ ព្រោះតែ​សេដ្ឋកិច្ច​ពិភពលោក និង​ដៃគូ​ពាណិជ្ជកម្ម​នៅ​ទ្រឹង ទើប​ធ្វើ​ឱ្យ​ការ​នាំ​ចូល​ថយ​ចុះ ក្នុង​នោះ​មាន​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​២០,៦%, ចិន​១៧,៩% និង​សហរដ្ឋអាមេរិក​ធ្លាក់​ចុះ​៣,៦% ។

ទោះជា​យ៉ាងណា ក្រសួងពាណិជ្ជកម្ម​នឹង​នៅ​តែ​ធ្វើការ​នាំ​ចេញ​នៅ​ឆ្នាំ​នេះ ដោយ​រក្សា​ទុក​នៅ​៣% ប្រសិនបើ​ក្នុង​រយៈពេល​៣​ខែ​នៃ​ចុងឆ្នាំ ការ​នាំ​ចេញ​នៅ​មាន​តម្លៃ​ជា​មធ្យម​ចំនួន​១៩.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​នៃ​ចុងឆ្នាំ នឹង​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​របស់​ថៃ មាន​ប្រហែល​ពី​៣,៥% ទៅ​៤% ៕​