ចំនួនអ្នកស្លាប់ ក្នុងគ្រោះរញ្ជួយដី នៅអាហ្គានីស្ថាន និងប៉ាគីស្ថាន កើនឡើងដល់ជាង ៤០០នាក់

អាហ្វហ្គានីស្ថាន៖ ក្រុមអ្នកជួយសង្គ្រោះ បានធ្វើដំណើរឆ្លងកាត់ក្រុមតាលីបង់ និងដែនដីដ៏ពិបាក ដើម្បីស្វែងរកអ្នកដែលនៅរស់រានមានជីវិត ពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ដែលបានវាយប្រហារប្រទេស ប៉ាគីស្ថាន និងអាហ្គានីស្ថាន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤២៦នាក់ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះ។

ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា អាចនឹងកើនឡើង ខណៈក្រុមស្រាវជ្រាវបានធ្វើដំណើរ ទៅដល់តំបន់ដាច់ស្រយាល ដែលរងការវាយប្រហារដោយគ្រោះរញ្ជួយដី កម្រិត៧,៥រ៉ិចទ័រ បង្កជាការបាក់ដី និងការជម្លៀសខ្លួនជាច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីគ្រោះរញ្ជួយដី បានបង្កឲ្យបាក់អគារនានា និងកាត់ផ្តាច់ប្រព័ន្ធទូរគមនាគមន៍។

សេចក្តីរាយការណ៍បានឲ្យដឹងថា ត្រឹមតែក្នុងប្រទេស ប៉ាគីស្ថាន មានមនុស្សរហូតដល់៣១១នាក់ស្លាប់ និងជាង១.៦០០នាក់រងរបួស៕

ចំនួនអ្នកស្លាប់ ក្នុងគ្រោះរញ្ជួយដី នៅអាហ្គានីស្ថាន និងប៉ាគីស្ថាន កើនឡើងដល់ជាង ៤០០នាក់