អ.ហ ខេត្តកោះកុង បានរៀបចំការប្រកួត បាល់ទះជាលក្ខណៈ មិត្តភាពដើម្បីខួប អ.ហ

កោះកុង៖ ទីបញ្ជការ អ.ហ ខេត្តនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ បានរៀបចំពិធីប្រកួតបាល់ទះ ជាលក្ខណៈ មិត្តភាពដើម្បី រិតចំណងសាមគ្គីភាព រវាងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងដើម្បីរំលឹកខួបកំណើតកងរាជ អ.ហ ទូរទាំងប្រទេស រំលឹកទិវាបុណ្យឯករាជ្យជាតិ និងដើម្បីរំលឹកខួប៦ឆ្នាំ ការកាន់តំណែងលោក ប៊ុន លើត ជាអភិបាលខេត្តកោះកុង។

នៅក្នុងពិធីប្រកួតបាល់ទះ ជាលក្ខណៈមិត្តភាពនៅទីបញ្ជាការ អ.ហ ខេត្ត ដោយមាន ការចូលរួមពីសំណាក់ លោក ប៊ុន លើត អភិបាលខេត្ត-លោក ថុង ណារ៉ុង មេបញ្ជាការ អ.ហ ខេត្ត-លោក សំ ឃិតវៀន ស្នងការនគរបាលខេត្ត និងមេបញ្ជាររងតំបន់ប្រតិបត្តិការ សឹកកោះកុង រួមទាំងក្រុមកីឡាមកពីអង្គភាព និមួយៗ ព្រមទាំងប្រជាពលរដ្ឋមក ទស្សនា ជាច្រើននាក់។

ការប្រកួតកីឡាជាលក្ខណៈមិត្តភាព មានកីឡាចំនួន ៤ក្រុម ដើម្បីចូលរួមដណើ្តមជ័យ លាភី។ នៅក្នុងឱកាសនោះ ដែរលោក ប៊ុន លើត អភិបាលខេត្តបានមានប្រសាសន៍ ទៅក្រុមកីឡាករនិងកងកម្លាំង ប្រដាប់អាវុធ ទាំង៣ប្រភេទ ដែលមកចូលទស្សនាថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាល ដែលកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បានមកចូល រួមប្រកួតបាល់ទះ ដែល អ.ហ ខេត្តបានរៀបចំឡើង។ នេះបញ្ជាក់ថាកីឡានាំមកសុខភាពល្អ ចេះសាមគ្គីគ្នា ស្គាល់គ្នា រាបអានគ្នាជាពិសេសយើងចេះ រួមកម្លាំងគ្នាដើម្បីដណ្តើមជ័យលាភី។ ហើយការប្រកួតកីឡាថ្ងៃនេះ គឺធ្វើឲ្យយើងបានស្គាល់គ្នាដែលពីមុនមិនដែលស្គាល់គ្នាសោះ តែការប្រកួតកីឡាថ្ងៃនេះ ជាចំណងមិត្តភាព រវាងគ្នានិងគ្នា។ ហើយក្នុងការប្រកួតថ្ងៃនេះ លោក ប៊ុន លើត អភិបាលខេត្ត បានឧបត្ថម្ភដល់កីឡាទទួលជ័យលាភី លេខ១ ចំនួន១៥០$ ជ័យលាភីលេខ២ ចំនួន១០០$ ជ័យលាភីលេខ៣.4ចំនួន៥០$ស្មើរគ្នា។ ហើយលោកសុំ ផ្តាំផ្ញើរដល់កងកម្លាំងប្រដាប់អាវុធ ទាំងអស់ចូលរួមហាត់កីឡា ឲ្យបានច្រើនដើម្បីសុខភាព ៕