មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ឆ្នាំង តម្រូវការចាំបាច់ មន្ថែមម៉ាស៊ីន១៣គ្រឿង បន្តទៀត បូមទឹកចូល អាងស្តុបទឹក

កំពង់ឆ្នាំងៈ ក្នុងដំណើរ ចុះពិនិត្យម៉ាស៊ីន បូមទឹក បញ្ចូលអាងស្តុបទឹក នៅក្នុង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៥នេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និង ឧត្តុនិយមខេត្តកំពង់ឆ្នាំង បានថ្លែង ប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលអោយដឹងថា មកដល់ពេលនេះ ស្រូវចេញផ្កាប្រមាណ ៤០% ហើយ រីឯស្រូវប្រាំងអនុវត្តន៍បាន ១០៥០ ហិកតា។

កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥  ឯកឧត្ដម ប៉ុញ សច្ចៈ បានដឹកនាំ ក្រុមការងារ និងមន្ទីរ ចុះអន្តរាគមន៍ បូមទឹកដាក់ អាងទឹកទំនប់ដីក្រហម អាងទឹកទំនប់ថ្មី និងអាងទឹកខ្លាក្រាប ស្ថិតនៅឃុំកោះថ្កូវ ស្រុកជលគិរី។ ហើយឯកឧត្ដម បានឧបត្ថមដល់សហគមន៍ ជាលូ ៣កន្លែង អស់ថវិកា៤៨0.000 រៀល។

មន្ទីរធនធានទឹកតម្រូវការចាំបាច់ បន្ថែមម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងទៀត ដើម្បីបូមទឹកបញ្ចូល អាងស្តុបទឹក ដើម្បីសង្គ្រោះ ស្រូវប្រាំងទាន់ពេលវេលា ខណៈឆ្នាំនេះទឹកតូច មិនបានហូរចូលដល់ក្នុងអាងស្តុបទឹក ជាច្រើន កន្លែងនៅក្នុងស្រុកជលគិរី ស្រុកកំពង់ត្រឡាច និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

រហូតមកដល់ពេលនេះ មន្ទីរធនធានទឹកបានបញ្ជូនម៉ាស៊ីនបូមទឹក ចំនួន១១គ្រឿងហើយដើម្បីបូមទឹក បញ្ចូលអាងស្តុបទឹក នោះ មាន អាងស្តុបទឹកកៀនដា ទំនប់កាត់ក្បាល ទំនប់ត្រីពោធិ៍ ទំនប់ដីក្រហម ទំនប់ខ្លាក្រាប ទំនប់ថ្មី ដែលអាងទឹក ទាំងនេះស្ថិតក្នុងឃុំជលសារ និងឃុំកោះថ្កូវ ស្រុកជលគិរី  ដោយឡែក ស្រុកកំពង់ត្រឡាច មានទំនប់អាង ទឹកស្តីទ្រេត  និងទំនប់៣ទៀត ស្ថិតក្នុងឃុំអំពិលទឹក  ក្នុងស្រុករលាប្អៀរ ទំនប់ភេ និងទំនប់ រោងដំរី។

មន្ទីរធនធានទឹកនឹងបន្ថែមម៉ាស៊ីន ចំនួន១៣គ្រឿងទៀត សម្រាប់ស្រុកជលគិរី៤គ្រឿង បូមទឹកបញ្ចូល អាងស្តុប ទឹកតាកុយ និង៩គ្រឿងសម្រាប់បូមទឹកបញ្ចូលអាងស្តុបទឹក ក្នុងស្រុកកំពង់លែង ។

  • មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ឆ្នាំង តម្រូវការចាំបាច់ មន្ថែមម៉ាស៊ីន១៣គ្រឿង បន្តទៀត បូមទឹកចូល អាងស្តុបទឹក已关闭评论
  • 420 views
  • Hide Sidebar
    A+