លោក សុខ សុង ប្រធានសភា ពាណិជ្ជកម្មខេត្ត ព្រះសីហនុ នៅតែមាន ប្រជាប្រិយភាព សំរាប់អាណត្តិថ្មី

ព្រះសីហនុ៖ សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ គ្រោងនឹងបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំ អាណត្តិថ្មី នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខ ជាមួយនិងអ្នកចូលរួម ដែលជាពាណិជ្ជករ ដែលប្រកបអាជីវកម្មក្នុង ខេត្តព្រះសីហនុ ចំនួន៥១១នាក់ កើនជាងអាណត្តិមុន នេះបើតាម ការអះអាងពីលោក ព្រហ្ម វណ្ណដា ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្ត ព្រះសីហនុ ។

សភាពាណិជ្ជកម្ម ដែលមានតួនាទីធ្វើសកម្មភាព ដើម្បីជា ផលប្រយោជន៍ខាងវិស័យ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម អោយអាជីវករដែលប្រកប អាជីវកម្មក្នុងមណ្ឌល របស់ខ្លួន ។ ប៉ុន្តែ ដោយសារតែ ស្ថាប័នសភាពាណិជ្ជកម្ម ទើបបង្កើតឡើងហាក់ដូចជានៅថ្មីៗ ហើយធនធានថ្នាក់ដឹកនាំ អាណត្តិមុន ក៏នៅមានកំរិត ព្រមទាំងពាណិជ្ជករ អាជីវករ ហាក់មិនទាន់បានយល់ដឹង ច្បាស់ពីស្ថាប័ននេះ ទើបស្ថាប័នមួយនេះ មិនសូវមាន ការគាំទ្ររទេនាពេលកន្លងមក ។ ប៉ុន្តែចាប់ពីលោក សុខ សុង ឈ្នះឆ្នោត ហើយបានកាន់កាប់តួនាទីជាប្រធាន សភាពាណិជ្ជកម្មខេត្តព្រះសីហនុ មកបានដំណើរការស្ថាប័ន មួយនេះមាន ការរីកចំរើនជាបន្តបន្ទាប់ ដោយមាន បងប្អូនអាជីវករ ពាណិជ្ជករកាន់តែច្រើនឡើងៗ មកគាំទ្ររស្ថាប័នមួយនេះ នេះបើតាមការអះអាងពីបងប្អូន អាជីវករ ក្នុងខេត្តព្រះសីហនុ ។ តាមរយៈសកម្មភាពកន្លងមក គេឃើញលោក សុខ សុង ខំប្រឹងពុះពារគ្រប់ឧបសគ្គ បើទោះបី ជាមានអ្នកខំប៉ែងជើង គាត់យ៉ាងណាក៏ដោយ ក៏ខិតខំទំនាក់ទំនង បានយ៉ាងល្អជាមួយស្ថាប័ន រាជរដ្ឋាភិបាលគ្រប់ ជាន់ថ្នាក់ និងទំនាក់ទំនងជាមួយ វិនិយោគិន អាជីវករ ពាណិជ្ជករក្រៅប្រទេស មកបណ្តាក់ទុនរកស៊ីក្នុងខេត្ត ព្រះសីហនុ ដោយក្នុងនោះបានដឹកនាំ សមាជិកសភាពាណិជ្ជកម្ម

ទៅទស្សនកិច្ចក្រៅប្រទេសជាច្រើនប្រទេស ព្រមទាំងបានទំនាក់ទំនងអាជីវករ ពាណិជ្ជករក្រៅប្រទេស អោយ មកតាំងពិពណ៌ លក់ទំនិញក្នុងខេត្តព្រះសីហនុជាច្រើនដងផងដែរ ។ ប្រភពខ្លះបានលួចបង្ហើបប្រាប់ថា លោក សុខ សុង ហាក់បីជាចង់នឿយណាយមិនចង់ បន្តដឹកនាំទៀតទេក្នុងអាណត្តិនេះ ប៉ុន្តែបើបងប្អូនអាជីវករ នៅមានការ គាំទ្រ លោកនិងដឹកនាំបន្តទៀត តែបើលោកមិនជាប់ឆ្នោត ហើយស្ថាប័នមូយនេះត្រូវការ លោកទៅប្រឹក្សាយោបល់ លោកក៏នៅតែជួយបន្តរទៀតដែរ ។

សំរាប់អាណត្តិថ្មីនេះគេឃើញបេក្ខភាពលោកឧកញ៉ា ឡាវ កាំង ដែលជាម្ចាស់ ស្ថានីយ៍ប្រេងមួយដ៏ធំ និងមានប្រកប អាជីវកម្ម ជាច្រើនមុខផ្សេងទៀត និងជាអ្នកមានមុខមាត់ ក្នុងសង្គមគួរសមដែរ ដោយលោកមានលទ្ធភាព ទំនាក់ ទំនងគ្រប់ស្ថាប័ន ក៏ដូចជាអ្នកវិនិយោគិន ទាំងក្នុងនិងក្រៅប្រទេស ក៏បានឈរឈ្មោះបោះឆ្នោត ក្នុងអាណត្តិនេះ ផងដែរ ។  បន្ទាប់ពីស្ថាប័ននេះមានការ ចាប់អារម្មណ៍ច្រើនឡើងៗ ដោយពិនិត្យឃើញថាស្ថាប័ន សភាពាណិជ្ជខេត្ត ព្រះសីហនុ កាន់តែមានប្រយោជន៍ឡើងៗ ធ្វើអោយម្នាក់ៗប្រណាំងប្រជែងគ្នា ដណ្តើមយកតួនាទីជាប្រធាន ខណៈ ដែលបេក្ខជនផ្សេងទៀត ដែលឈរឈ្មោះជាប្រធានដែរ ប៉ុន្តែប្រាក់បង់វិភាគទានចូលសភាពាណិជ្ជកម្មកន្លង មិនដែល បង់ទាល់សោះ អស់រយៈពេល២ទៅ៣ឆ្នាំ កន្លងមកហើយ ។ អាជីវករ ពាណិជ្ជករសង្ឃឹមថា ក្រោយពេល បោះឆ្នោតរួចសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ នឹងដំណើរការដោយរលូន ដោយមានការសាមគ្គីគ្នា ផ្ទៃក្នុងបានល្អ និងគោរពតាមតួនាទី ភារកិច្ច ដែលមានចែងក្នុងច្បាប់ជាដើម ៕