អាហារ ដែល​មិន​ធ្វើឲ្យ​អ្នក ងាយ​ទល់លាមក​

អាហារ ដែល​មិន​ធ្វើឲ្យ​អ្នក ងាយ​ទល់លាមក​

​ការ​ទល់លាមក គឺជា​បញ្ហា​មួយ​ដែល​អាច​បណ្តាល​ឲ្យ​អ្នក រង​នូវ​ការ​ប៉ះ​ទង្កិច​ជាច្រើន​។ ការ​ទល់លាមក អាច​ជា​សញ្ញា​នៃ​បញ្ហា​ធំៗ​មួយចំនួន​។ ប្រសិនបើ​អ្នក មាន​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​ណាមួយ អ្នក​អាច​ប្រើ​វិធី​សាមញ្ញ ដើម្បី​បន្ថយ​ភាព​មិន​សុខ​ស្រួល​ទាំងនោះ​។

ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយចំនួន ដែល​អ្នក​អាច​ធ្វើបាន និង​ទទួលលទ្ធផល​យ៉ាង​អស្ចារ្យ​។ ដើម្បី​ជៀសវាង និង​ព្យាបាល​ការ​ទល់លាមក វា​ជា​ការសំខាន់​ណាស់ ដែល​អ្នក​ត្រូវ​រក្សា​ឲ្យបាន នូវ​ទម្លាប់​ក្នុងកា​រញ៉ាំ​ម្ហូបអាហារ ដែល​មាន​សុខភាព​ល្អ​។

ខាងក្រោម​នេះ គឺជា​ការផ្លាស់ប្តូរ​មួយចំនួន ដែល​អ្នក​អាច​ធ្វើបាន ទៅលើ​ម្ហូបអាហារ ដើម្បី​ព្យាបាល​ការ​ទល់លាមក ៖

•​    ​ជៀសវាង​អាហារ ដែល​មាន​ម្សៅ​ពណ៌​ស ស្ករស និង​អាហារ​កែច្នៃ​ផ្សេងទៀត​។​
•​    ​ញ៉ាំ​អាហារ​ទៀងទាត់ ហើយ​តិចៗ ហើយ​ធ្វើ​ឲ្យ​ប្រាកដថា អ្នក​បរិភោគ​យ៉ាងហោចណាស់ ក៏ ៣ ទៅ ៤ ម៉ោង មុនពេល​ដែល​អ្នក​ចូល​គេង​។ ការ​ញ៉ាំ​អាហារ​បាន​ទៀងទាត់ អាច​បង្កើន​ការ​បំបែក ចំនីអាហារ​របស់​កោសិកា និង​ជួយ​អ្នក​ក្នុង​ការ​បញ្ចុះទម្ងន់​បាន​ផង​ដែរ​។​
•​    ​បញ្ចូល​ផ្លែឈើ និង​បន្លែ ចូលទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។​
•​    ​ញ៉ាំ​ទឹក​យ៉ាងហោចណាស់ ប្រាំបី​កែវជា​រៀងរាល់ថ្ងៃ​។ ចូរ​ធ្វើ​ឲ្យ​ប្រាកដថា អ្នក​មាន​ទឹ​កក្តៅ សម្រាប់​ញ៉ាំ​ជា​រៀងរាល់​ព្រឹក និង​មុន​ពេល​ដែល​អ្នក​ចូល​គេង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។