​អត្ថប្រយោជន៍​នៃ​ផ្លែ​គី​វី​ចំពោះ​បុរស​

​អត្ថប្រយោជន៍​នៃ​ផ្លែ​គី​វី​ចំពោះ​បុរស​

ផ្លែ​គី​វី​គឺជា​ផ្លែ​ឈើ​ដែល​ពិសេស​មួយ វា​មិន​ត្រឹមតែ​មាន​រូបរាង​ចម្លែក​នោះទេ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​ទៀតផង ជាពិសេស​ចំពោះ​បុរស វា​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ណាស់​ដល់​អ្នក​។ តើ​វា​ល្អ​ចំពោះ​សុខភាព​បុរស​ដូចម្តេច​ខ្លះ​ទៅ​? ក្រោយពេល​ដែល​អ្នក​យល់​ដឹង​រួច អ្នក​អាច​បរិភោគ​ផ្លែ​គី​វី​នេះ​បាន​។​
 

​កាត់បន្ថយ​កាឡូរី​
សព្វថ្ងៃ​នេះ​មនុស្ស​ភាគច្រើន​សុទ្ធតែ​មាន​កាឡូរី​ច្រើន​នៅក្នុង​សារពាង្គកាយ ដែល​អាច​ធ្វើឲ្យ​គេ​កើត​ជំងឺផ្សេងៗ​យ៉ាង​ងាយ ដូចនេះ​អ្នក​អាច​បរិភោគ​ផ្លែ​គី​វី​បាន នោះ​វា​នឹង​ធ្វើឲ្យ​កាឡូរី​ទាំងនោះ​ថយ​ចុះ​បាន ថែម​ទាំង​ល្អ​ចំពោះ​បេះដូង​អ្នក​ទៀតផង ជាងនេះទៅទៀត វា​នឹង​ជួយ​ឲ្យ​ក្រពះ​អ្នក​រំលាយ​អាហារ​បានល្អ ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​គ្មាន​ជំងឺទល់លា​មកឡើយ​។​

ធ្វើឲ្យ​អ្នក​មាន​ចិត្តស្ងប់​
នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ឆេវឆាវ ឬ​មួរ​ម៉ៅ អ្នក​អាច​សាកល្បង​បរិភោគ​ផ្លែ​គី​វី​បាន នោះ​វា​នឹង​ជួយ​អ្នកឲ្យមាន​អារម្មណ៍​ស្រស់​ស្រាយឡើងវិញ នោះ​អ្នកនឹង​អាច​បំពេញ​ការងារ​បាន​ល្អ​ជាមិនខាន ថែម​ទាំង​អាច​ជួយ​កាត់បន្ថយ​សំពាធ​ក្នុង​ចិត្ត​អ្នក​បាន​ទៀត​ផង នោះ​អ្នក​នឹងមិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺផ្លូវចិត្ត​នោះទេ​។​

ការពារ​មិនឲ្យ​មាន​ជំងឺ​មហារី​ក​
សព្វថ្ងៃនេះ​មាន​មនុស្ស​ជាច្រើន​តែងតែមាន​ជំងឺមហារីក ហើយ​មូលហេតុ​នៃ​ការកើតមាន​ជំងឺ​នេះ​មាន​ពាក់កណ្តាល​គឺ​មកពី​អាហារ​ដែល​អ្នក​បរិភោគ ដូចនេះ​ក្រៅពី​ប្រយ័ត្ន​ពី​អាហារ​ដែល​អ្នក​បរិភោគ​ប្រចាំថ្ងៃ អ្នក​គួរតែ​ពិសារ​ផ្លែ​គី​វី​ឲ្យបាន​ច្រើន ព្រោះ​វា​អាច​ការពារ​អ្នក​ឲ្យ​ចៀសផុត​ពី​ជំងឺ​នេះ​បាន ដោយសារ​តែ​វា​មាន​វីតាមីន​C៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។