សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បុរស​ម្នាក់ ជា​មុខសញ្ញា​ប្លន់​

ខេត្តព្រះសីហនុ: សមត្ថកិច្ច​ចម្រុះ មាន​ទាំង​កងរាជអាវុធហត្ថ និង​ទាំង​កង​នគរបាល បាន​សហការ​បង្ក្រាប បក្ខពួក​ចោរប្លន់​ប្រដាប់អាវុធ មាន​គ្នា ៣​នាក់ ដែល​ធ្វើ​សកម្មភាព​ប្លន់ ភ្ជង់​យក​ម៉ូតូ​មួយគ្រឿង ពី​ជនរងគ្រោះ​ម្នាក់​ឈ្មោះ វន ពិសិដ្ឋ អាយុ ២១​ឆ្នាំ ធ្វើការ​នៅ​ធនាគារ​អេស៊ីលីដា នៅ​យប់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ម្តុំ​ផ្សារ​វាលរេញ ហើយក៏​បើក​រត់គេច តាមផ្លូវ​ជាតិ​លេខ​៤ រហូតដល់​ម្តុំ​ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ក៏​ត្រូវបាន​សមត្ថកិច្ច​ឡោមព័ទ្ធ និង​ដេញ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​ម៉ូតូ ១​គ្រឿង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ ក្រុមចោរ​បាន​ប្រើ​កាំភ្លើងខ្លី បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ក៏​បាញ់​តបត​វិញ ធ្វើ​ឲ្យ​ជ​នស​ង្ស​យ័ ជា​បក្ខពួក​ចោរប្លន់​ម្នាក់ ឈ្មោះ ចាន់ ក្តឹប អាយុ ៤០​ឆ្នាំ រងរបួស​ត្រង់​ជើង និង​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្យាបាល របួស ជា​បណ្តោះអាសន្ន​។ ចំណែក​បក្ខពួក ២​នាក់​ទៀត បាន​រត់គេចខ្លួន​រួច​បាត់​៕​