​ទទួលទាន​ទឹក​ប៉េង​ប៉​រាល់ថ្ងៃ ជួយ​បន្ថយ​ទំហំ​ចង្កេះ​

សុខភាព៖ការស្រាវជ្រាវ​មួយ ថ្មីៗ​នេះ បាន​បង្ហាញថា ទទួលទាន​ទឹក​ប៉េងប៉ោះ​ទៀងទាត់​រាល់ថ្ងៃ នឹង​ជួយ​បន្ថយ​ទំហំ​ចង្កេះ​យ៉ាង​មាន​ប្រសិទ្ធភាព ទន្ទឹម​នោះ​ក៏​អាច​ការពារ​សុខភាព​បា​ន​ល្អប្រសើរ​ទៀតផង​។​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Nutirion បាន​បញ្ជាក់ថា ស្ត្រី​ទទួលទាន​ទឹក​ប៉េងប៉ោះ​ទៀងទាត់​រាល់ថ្ងៃ ក្នុង​៨​សប្តាហ៍​អាច​បន្ថយ​ទំហំ​ចង្កេះ​បាន​ជិត​៣​សង់ទីម៉ែត្រ ទោះបី​មិន​ផ្លាស់ប្តូរ​របប​ទទួលទាន និង​របៀបរបប​រស់​នៅ​។ លើសពីនេះ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​របស់គេ​ក៏មាន​ការថយចុះ​១០%​ផងដែរ​។​

​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​, ប៉េងប៉ោះ​ក្លាយជា​កំពូល​អាហារ​មួយ ព្រោះ​ត្រូវបាន​ពួក​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា អាចជួយ​បន្ថយ​ហានិភ័យ​មហារីក​, ជំងឺ​បេះដូង និង​ជំងឺផ្លូវចិត្ត​។ ប៉េងប៉ោះ​សម្បូរ Lycopene, សារជាតិ​មួយ​មានលទ្ធភាព​បន្ថយ ១/៤ ហានិភ័យ​ជំងឺ​បេះដូង​។​ទឹក​ប៉េងប៉ោះ​ផ្គត់ផ្គង់ Lycopene ច្រើនជាង​ប៉េងប៉ោះ​ស្រស់​។ 

​អ្នក​ជីវជាតិ​វិទ្យា Azmina Covindji គាំទ្រ​របកគំហើញ​ខាងលើ និង​សន្និដ្ឋានថា ប៉េងប៉ោះ​មានលទ្ធភាព​ជួយ​បញ្ចុះទម្ងន់​ដ៏​អស្ចារ្យ​៕ 

​ទទួលទាន​ទឹក​ប៉េង​ប៉​រាល់ថ្ងៃ ជួយ​បន្ថយ​ទំហំ​ចង្កេះ​