ចានស្រាក់​, ឆត្រ​, បាត្រ​, គ្រែ​, ភ្លេង​ឆៃយ៉ាំ​…​មិនមែនជា​បរិក្ខារ​ក​ឋិ​ន​ឡើយ​!

​កំពង់ស្ពឺ​៖ ពិធីបុណ្យ​កឋិនទាន​ត្រូវបាន​ព្រះសម្មាសម្ពុទ្ធ​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ឡើង ដើម្បី​ផ្តល់នូវ​សេចក្តី​អនុគ្រោះ​ដល់​ព្រះសង្ឃ​ឲ្យ​មាន​ស្បង់ ដែល​លោក​មិនសូវ​សម្បូរ​ស្បង់​ចីពរ​ប្រើប្រាស់​នៅ​រដូវវស្សា​។​វត្ថុ​សម្រាប់​ធ្វើបុណ្យ​កឋិនទាន ដែល​មិនអាច​ខ្វះ​បាន​នោះ​មានតែ​៣​យ៉ាង​ប៉ុណ្ណោះ​៖ ១. ស្បង់​សម្រាប់​ព្រះសង្ឃ​ស្លៀក​, ២. ចីពរ​សម្រាប់​ព្រះសង្ឃ​គ្រង ឬ​ឃ្លុំ​, និង​ទី​៣. សង្ឃ​ដី គឺមាន​លក្ខណៈ​ដូចជា​ចីពរ​ពីរ​ជាន់ ដែល​កា​សាវ​ព័​ស្ត្រ ៣ ផ្ទាំង​នេះ​ហៅថា «​ត្រៃចីវរ​»​។ រីឯ ចានស្រាក់​, ឆត្រ​, បាត្រ​, គ្រែ​, ភ្លេង​ឆៃយ៉ាំ​។​ល​។ គ្រាន់តែ​ជា​បរិក្ខារ​សម្រាប់​អបស្ទប​វត្ថុ​ទាំង ៣ (​ត្រៃចីវរ​) ប៉ុណ្ណោះ មាន​ក៏បាន មិនមាន​ក៏បាន​។ នេះ​ជា​សេចក្តីពន្យល់​របស់​ព្រះ​តេជគុណ​វិចា​រ៉ាប់ ប​ញ្ញោ ឃឹម ប៊ុន​ថេត ស្តីពី​អត្ថន័យ​នៃ​ពិធី​បុណ្យកឋិន និង​គ្រឿង​បរិក្ខារ​ដែល​អាច​ក្លាយទៅជា​កឋិន​។​

​ពី​ធី​បុណ្យ​កឋិនទាន​ត្រូវ​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃ​ចេញ​វស្សា ពោលគឺ​ចាប់ពី​ថ្ងៃ​១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែកត្តិក ដែលមាន​រយៈពេល​២៩​ថ្ងៃ​។ រយៈពេល​នេះ​គេ​ហៅថា​បុណ្យកឋិន (​បុណ្យ​ប្រគេន​សំពត់​ដល់​ព្រះសង្ឃ​)​។ ប្រសិនបើ ពុទ្ធបរិស័ទ​ប្រគេន​សំពត់​ដល់​ព្រះសង្ឃ​ក្រៅពី​២៩​ថ្ងៃនេះ ក៏​មិន​ឡើងជា ឬ​ក្លាយទៅជា​កឋិនទាន​ដែរ​៕

​សូម​និមន្ត និង​អញ្ជើញ​ស្តាប់​សេចក្តីពន្យល់​ខ្លី​របស់​ព្រះ​តេជគុណ​វិចា​រ៉ាប់ ប​ញ្ញោ ឃឹម ប៊ុន​ថេត ចៅអធិការ​វត្ត​ពុទ្ធ​វង្សា​រាម ហៅ​វត្ត​អន្លង់​ក្របី ដែល​ស្ថិតនៅ​ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដូចតទៅ​៖


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​

  • ចានស្រាក់​, ឆត្រ​, បាត្រ​, គ្រែ​, ភ្លេង​ឆៃយ៉ាំ​…​មិនមែនជា​បរិក្ខារ​ក​ឋិ​ន​ឡើយ​!已关闭评论
  • 338 views
  • Hide Sidebar
    A+
Publish on:2015/10/29  Category:ក្នុងស្រុក