ជិះកង់មកស្ទាក់ ប្លន់ម៉ូតូ បានសម្រេចមួយគ្រឿង នៅសង្កាត់ទឹកថ្លា

ភ្នំពេញ៖ បុរសម្នាក់ បានឈប់ម៉ូតូបត់ជើងតូច មិនទាន់ហើយផង ត្រូវក្មេងស្ទាវពីរនាក់ ជិះកង់មកស្ទាក់វាយប្លន់ យកម៉ូតូសង់បិចទៅបាត់ កាលពីវេលាម៉ោង ១១និង៥០នាទី យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវចូល ទៅកាន់វត្តអង្កត់បុរី ដែលមានទីតាំងនៅតាម បណ្ដោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះបាននិយាយ ប្រាប់សមត្ថកិច្ចថា នៅម៉ោងខាងលើ ខ្លួនបានជិះម៉ូតូមួយគ្រឿង ម៉ាកសង់ប៊ិច ស្លាកលេខភ្នំពេញ 1BS-5012 បានឈប់បត់ជើងតូច តែមិនទាន់រួចផង ស្រាប់តែមានក្មេងស្ទាវពីរនាក់ បានជិះកង់មក ស្ទាក់វាយខ្លួន បន្ទាប់ពីវាយហើយ ក្មេងស្ទាវទាំងពីរនាក់នោះ បានយកម៉ូតូរបស់ខ្លួន ចេញទៅបាត់ ដោយបន្សល់ ទុកនៅតែកង់ អោយជនរងគ្រោះជិះទៅផ្ទះវិញ ។

ក្រោយកើតហេតុ ជនរងគ្រោះបាន ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីស្រាវជ្រាវរកជនល្មើស៕

ជិះកង់មកស្ទាក់ ប្លន់ម៉ូតូ បានសម្រេចមួយគ្រឿង នៅសង្កាត់ទឹកថ្លា
ជិះកង់មកស្ទាក់ ប្លន់ម៉ូតូ បានសម្រេចមួយគ្រឿង នៅសង្កាត់ទឹកថ្លា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត