ស្ត្រី​​​មានផ្ទៃពោះ ៦​ខែ​ម្នាក់ ​​ធ្វើ​ដំណើរ ​មក​លោតទឹក​ បញ្ចប់ជីវិត នៅ​ស្ពានព្រះមុនីវង្សថ្មី​​

រាជ​ធានី​ភ្នំពេញ ​៖ ​ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ​ម្នាក់​ ​ធ្វើ​ដំណើរ​ដោយ​​ថ្មើរ​ជើង​​​​​បំណង​​មក​លោតទឹក​​សម្លាប់ខ្លួន​​​នៅ​លើ​​ស្ពាន​ព្រះ​មុនីវង្សថ្មីដោយសា​រតែ​តូចចិត្ត​នឹង​ប្តី ​តែ​សំណាងល្អ​​​ត្រូវ​បាន​​​​​សមត្ថកិច្ច​ប៉ុស្តិ៍រដ្ឋ​បាល​ច្បារអំពៅទី១​កំពុង​ជិះ​ម៉ូតូ​ល្បាត​​តាម​ដង​ផ្លូវ​ ឃើញ​ក៏​ឃាត់​ទាន់​​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​​កាល​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៩​​ តុលា​​ ​២០១៥ ​​​ស្ថិត​នៅ​​ក្នុង​សង្កាត់​​ច្បារ​អំពៅ​ទី១ ​ខណ្ឌ​ច្បារ​អំពៅ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បានឱ្យ​​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ ​​កម្លាំង​សមត្ថកិច្ច​​​​​​​កំពុងជិះ​ម៉ូតូ​​​ល្បាត​តាមផ្លូវ​ ​ខណៈនោះ​ក៏​ឃើញ​ស្ត្រី​ពោះធំ​ម្នាក់​ដើរ​​លើ​​ស្ពាន​​ ដោយ​ដើរ​បណ្តើ​រយំ​បណ្តើរ​​​ សមត្ថកិច្ច​​មាន​ការ​​សង្ស័យ​ក៏​​​​ជិះ​ម៉ូតូ​ពីក្រោយ​​តាម​មើល​ ​ស្រាប់​តែ​ស្រី្ត​​រូប​នេះ​​បាន​ឡើង​តោង​បង្កាន់ដៃស្ពាន​​ព្រះមុនីវង្ស​បម្រុង​​លោត​​​ទឹក​សម្លាប់​ខ្លួន​ ​​​សមត្ថកិច្ច​​ក៏​រត់​ទៅ​ឃាត់​ និង​ទាញ​ចុះ​មក​វិញ ​ហើយ​បាន​និយាយ​លួ​ម​លោម​​និង​ប្រាប់​ឱ្យ​ត្រឡប់​​ទៅ​ផ្ទះ​វិញ​ទៅ​ ៕

ស្ត្រី​​​មានផ្ទៃពោះ ៦​ខែ​ម្នាក់ ​​ធ្វើ​ដំណើរ ​មក​លោតទឹក​ បញ្ចប់ជីវិត នៅ​ស្ពានព្រះមុនីវង្សថ្មី​​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត