បក្ស​ប្រឆាំង​ទូល​ព្រះមហាក្សត្រ​ពី​អ​សុវត្ថិភាព​សាធារណៈ​បន្ទាប់​ពី​មាន​ការ​វាយ​តំណាងរាស្ត្រ

បក្ស​ប្រឆាំង​ទូល​ព្រះមហាក្សត្រ​ពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន បន្ទាប់​ពី​មាន​ការ​វាយ​ដំ​តំណាងរាស្ត្រ​របស់​ខ្លួន​២​រូប ឲ្យ​រង​របួស​ធ្ងន់។

លិខិត​ដែល​ចុះ​ហត្ថលេខា ដោយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​ជា​ច្រើន​រូប ថ្វាយ​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៧ តុលា បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ ចំពោះ​សន្តិសុខ សុវត្ថិភាព​រស់​នៅ និង​ការ​បំពេញ​ការងារ​ផ្សេងៗ ក្នុង​តួនាទី​ជា​អ្នក​​តំណាងរាស្ត្រ​របស់​ខ្លួន៖ «ខ្ញុំ​ម្ចាស់ ទួល​ព្រះបង្គំ​យើង​ខ្ញុំ ក៏​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​សន្តិសុខ សុវត្ថិភាព​សាធារណៈ សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​បរទេស នៅ​ប្រទេស​កម្ពុជា ដោយសារ​ការ​បង្ក​ហិង្សា បែប​អនាធិបតេយ្យ និង​អសមត្ថភាព នៃ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទូទៅ»

តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​ទាំង​២​រូប ដែល​កំពុង​រង​របួស​ធ្ងន់ ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ប្រទេស​ថៃ​នោះ ត្រូវ​បាន​មនុស្ស​១​ក្រុម វាយ​ដំ​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ចេញ​ពី​ប្រជុំ​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ តុលា ហើយ​ត្រូវ​នឹង​ថ្ងៃ​បាតុកម្ម​ទាមទារ​ឲ្យ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ចុះចេញ​ពី​តំណែង​អនុប្រធាន​ទី១​រដ្ឋសភា។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។