​ទឹកដោះគោ​ប្រភេទ​ណា​ដែល​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​?

​ទឹកដោះគោ​ប្រភេទ​ណា​ដែល​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​?

​កាល​ពី​ម្សិលមិញ​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ទឹកដោះគោ​មួយ​ចំនួន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​គួរ​ទទួល​ទាន​ឡើយ ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន​បាន ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ទឹកដោះគោ​៤​ប្រភេទ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ផឹក​បាន នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​ស្អាត​ទៀតផង​។ តើ​មាន​ទឹកដោះគោ​អ្វី​ទៅ​?

1.​    ​ទឹកដោះគោ​ស្រស់​
អ្នក​អាច​ជ្រើសរើស​ទឹកដោះគោ​ស្រស់​មក​ពិសារ​បាន ព្រោះ​នៅក្នុង​ទឹកដោះគោ​ស្រស់​មិន​មាន​ថ្នាំ​ច្រើន​នោះ​ទេ ហើយ​វា​ថែមទាំង​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​ល្អ​ចំពោះ​អ្នក និង​កូន​ខ្លាំងណាស់ ថែម​ទាំង​អាច​ធ្វើឲ្យ​កូន​មាន​ស្បែក​ស្អាត​ទៀតផង​។​
 

2.​    ​ទឹកដោះគោ​ជូរ​
អ្នក​អាច​បរិភោគ​ទឹកដោះគោ​ជូរ​បាន ព្រោះ​ទឹកដោះគោ​ជូរ​អាច​ជួយ​ឲ្យ​ក្រពះ​អ្នក​រំលាយ​អាហារ​បាន​លឿន ដូចនេះ​អ្នក​នឹងមិន​ងាយ​មាន​ជំងឺ​ទល់លាមក​ឡើយ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ជ្រើសរើស​ទឹកដោះគោ​ជូរ​ដែល​មាន​ពណ៌​នោះទេ ព្រោះ​វា​ដាក់​សារធាតុ​មួយចំនួន​ដែល​ធ្វើឲ្យ​វា​មាន​ពណ៌ ដូចនេះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​។​
 

3.​    ​ឈីស​
នៅក្នុងឈីស​មាន​កាលស្យូម​ជាច្រើន ហើយ​ថែមទាំង​មាន​សារធាតុចិញ្ចឹម​ទៀតផង ដូចនេះ​អ្នក​អាច​យក​វា​ទៅ​ដាក់​ជា​មួយ​នំ​បុ័ង ហើយ​បរិភោគបាន ប៉ុន្តែ​មិន​ត្រូវ​បរិភោគ​ច្រើន​នោះទេ ព្រោះ​វា​មាន​ជាតិ​ប្រៃ​ច្រើន ដែល​អាច​ធ្វើឲ្យ​សំពាធ​ឈាម​អ្នកលើស ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​ហើម​ទៀតផង​។​
 

4.​    ​ម្សៅ​ទឹកដោះគោ​
នៅក្នុង​ម្សៅ​ទឹកដោះគោ​មួយ​ចំនួន​មាន​ជាតិ​រ៉ែ ពពួក​វីតាមីន​ជាច្រើន និង​DHA ប៉ុន្តែ​មាន​ម្សៅ​ទឹកដោះគោ​មួយ​ចំនួន​ព្រោះ​តែ​ចង់​ទាក់ទាញ​អតិថិជន គេ​បាន​ដាក់​នូវ​សារធាតុ​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក ជាពិសេស​ទឹកដោះគោ​ដែល​មាន​ជាតិ​ផ្អែម វា​នឹង​ងាយ​ធ្វើឲ្យ​អ្នក​ធាត់​បាន ដូចនេះ​នៅពេល​ដែល​អ្នកទិញ អ្នក​ត្រូវ​តែ​មើល​ឲ្យបាន​ល្អិតល្អន់ ហើយ​មិន​ត្រូវ​ផឹក​ច្រើន​ទេ ជាងនេះទៅទៀត មិន​ត្រូវ​ផឹក​នៅ​មុនពេល​ចូល​គេង​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។