អ្នក​គាំ​ទ្រ​ក្រុម​ Exo ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ បន្ទាប់​ពី​លួច​រូប​តាំង​បញ្ឈរ​​​ សមាជិក​ Exo

អ្នក​គាំ​ទ្រ​ក្រុម​ Exo ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ បន្ទាប់​ពី​លួច​រូប​តាំង​បញ្ឈរ​​​ សមាជិក​ Exo

បុរស​​ជនជាតិ​ចិន​ម្នាក់​​ដែលគេអះអាងថា ជា​ Fan ក្រុម​តារា​ចម្រៀង​កូរ៉េ​​​ Exo ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​។ ចាប់ខ្លួននោះគឺបន្ទាប់​ពីគេឃើញបុរសនោះ​បាន​លួច​រូប​តាំង​បញ្ឈរ​របស់​ក្រុម​តារា​​ចម្រៀង​ Exo ​ក្នុង​ប្រទេស​ចិន។

 

អ្នក​គាំ​ទ្រ​ក្រុម​ Exo ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ បន្ទាប់​ពី​លួច​រូប​តាំង​បញ្ឈរ​​​ សមាជិក​ Exo

កាល​ពី​ថ្ងៃ​​​ ២៨ ​តុលា ​ម្សិល​មិញ​ បណ្ដា​ក្រុម​អ្នក​លេង​អ៊ីនធឺណិត​​បាន​បង្ហោះ​រូប​​ជា​ច្រើន​អំពី​ការ​ចាប់​ខ្លួន​ បុរស​អ្នក​គាំ​ទ្រ​ក្រុម​ Exo ខាង​លើ។ ប៉ុន្តែ​ហេតុ​ការណ៍​នោះ​ ពុំ​ទាន់​មាន​ការ​រាយ​ការណ៍​លំអិត​​ណា​មួយ​អំពី​ការ​​ទី​តាំង​និង​អត្តសញ្ញាណ​អ្នក​លួច​នៅ​ឡើយ​ទេ។ ចំណែក​ឯ​​​​​រូបភាព​​មួយ​ចំនួន​​ទាក់​ទង​នឹង​ការ​លួច​នោះ​បាន​បង្ហាញ​ក្នុង​​សារព័ត៌មាន​ CCTV គឺ​​​បង្ហាញ​ពី​បុរស​ម្នាក់​ដែល​ពាក់​អាវ​​មាន​អក្សរ​ Exo ដោយ​មាន​កាន់​​រូប​​តាំង​បញ្ឈរ​សមាជិក​ Exo បម្រុងនិងចេញពីកន្លែងមួយហើយ​ក្រោយ​មក​​​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន។

 

អ្នក​គាំ​ទ្រ​ក្រុម​ Exo ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ បន្ទាប់​ពី​លួច​រូប​តាំង​បញ្ឈរ​​​ សមាជិក​ Exo

 

យ៉ាង​ណា​ក្តី​ ចំពោះ​ការ​ចាប់​ខ្លួន​​អ្នក​គាំ​ទ្រ​ពី​​ករណី​លួច​រូប​ខាង​លើ​នេះ​ កំពុង​ស្ថិត​នៅ​ក្នុង​ប្រធាន​បទជជែក​វែកញែក​ក្ដៅ​ក្នុង​បណ្ដាញ​អ៊ីនធឺណិត៕

 

ចុចអាន៖ បទ​ថ្មី​ EXO ​​រងការ​រិះគន់​ថា​ចម្លង​​បទ​​​​​​អាមេរិក​​

ចុចអាន៖ Lay ក្រុម EXO និងKrystal ក្រុម F(x) នឹង​ដើរ​តួឯក​នៅ​ក្នុង​​ភាពយន្ត​ចិន

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ koreaboo​

​​