មើលសកម្មភាព មិនទំនងរបស់ ស្ត្រីម្នាក់នេះ ប៊ិះតែនឹងធ្វើ ឲ្យទារក រងគ្រោះថ្នាក់ទៅហើយ (មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ មានវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញអ៊ិនធើណេត និងកំពុងត្រូវបាន ទទួលការចាប់អារម្មណ៍យ៉ាងច្រើន ដោយក្នុងនោះគឺបានបង្ហាញ នូវសកម្មភាពរបស់ ស្ត្រីម្នាក់ដែលខ្វះការប្រុងប្រយ័ត្ន ប៊ិះតែនឹងធ្វើឲ្យខ្លួន ព្រមទាំងទារក ដ៏តូចម្នាក់ទៀត ទទួលរងគ្រោះថ្នាក់ ធ្ងន់ធ្ងរទៅហើយ។

បើយើងមើលតាម វីដេអូនោះយើងនឹង បានឃើញស្ត្រីម្នាក់កូនតូចរបស់ខ្លួន ដោយប្រើដៃម្ខាង រីឯដៃម្ខាងទៀត គឺទុកសម្រាប់បញ្ជាម៉ូតូ នៅលើផ្លូវដ៏មមាញឹកមួយកន្លែង។ បន្តិចក្រោយមក បន្ទាប់ពីនាងព្យាយាម បើកម៉ូតូឆ្លងផ្លូវ ស្រាប់តែមាន ម៉ូតូមួយគ្រឿងទៀត មានទិសដៅមកពីទិសផ្សេងគ្នា ក៏មកបុកនាងតែម្តង ដែលធ្វើឲ្យស្ត្រីជាម្តាយនោះ ព្រមទាំងកូនតូច ដួលទាំងជំហរ តែសំណាង នាងអាចមានស្មារតី ទប់ខ្លួននិងទ្រទារករបស់នាង មិនឲ្យមានរបួសឡើយ។

មើលសកម្មភាព មិនទំនងរបស់ ស្ត្រីម្នាក់នេះ ប៊ិះតែនឹងធ្វើ ឲ្យទារក រងគ្រោះថ្នាក់ទៅហើយ (មានវីដេអូ)
ទង្វើរបស់ស្ត្រីម្នាក់នេះ ដែលបានទទួលការ រិះគន់ជាច្រើន

យ៉ាងណាមិញ ហេតុការណ៍មួយនេះ មិនត្រូវបានបញ្ជាក់ឲ្យច្បាស់ ថាបានកើតឡើងនៅ កន្លែងណាឲ្យប្រាកដ នោះទេក៏ប៉ុន្តែក្នុងនោះ មនុស្សភាគច្រើនដែល បានឃើញសកម្មភាព បែបនេះហើយបាន សម្តែងការមិនពេញចិត្ត ព្រមទាំងរិះគន់ នូវសកម្មភាពរបស់ ស្ត្រីម្នាក់នោះ យ៉ាងខ្លាំង ព្រោះថាមើលទៅគឺ ពិតជាធ្វេសប្រហែស ពេកហើយ។ ម្យ៉ាងវិញទៀត នេះក៏អាចជាមេរៀន មួយសម្រាប់មនុស្សឯទៀត ឲ្យមានការប្រុងប្រយ័ត្ន ក្នុងពេលធ្វើដំណើរ ជាពិសេសនៅពេលដែលមាន ក្មេងតូចៗជាប់នឹងខ្លួន៕

តោះចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត