ទឹកតែ ​២ប្រភេទ​មាន​ប្រសិទ្ធ​ភាព​កាត់​បន្ថយ​ជាតិខ្លាញ់​ក្បាលពោះ​

នៅក្នុង​អត្ថបទ​ខាងក្រោម​ យើង​មាន​នូវ​វិធី​សាស្រ្ដ​ធម្ម​ជាតិ​មួយ​ចំនួន​ ដែល​មាន​ប្រសិទ្ធ​ភាព​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្បាល​ពោះ​ និងបង្កើន​ការ​រំលាយ​អាហារ​ទៅជា​ថាមពល​។ របប​អាហារ​ល្អ​ចំពោះ​សុខភាព ​ការធ្វើ​លំហាត់​ប្រាណ​ជាទៀង​ទាត់​ និងការ​ថែរក្សា​ព្យាបាល​កែ​សម្ផស្ស​គឺគ្រាន់​តែ​ជា​ជម្រើស​មួយ​ចំនួន​ ដែល​អ្នក​អាច​អនុវត្ដ​បាន​។  ប៉ុន្ដែក៏​នៅ​មាន​ផ្នែក​មួយ​ចំនួន​នៃរាង​កាយ​របស់​អ្នក​ ដែល​ពិបាក​ក្នុង​ការ​ធ្វើឱ្យ​ស្រក ​និងជា​កន្លែង​ដែល​ខ្លាញ់​រាង​កាយ​ប្រមូល​ផ្ដុំ​។ ក្បាល​ពោះ​របស់​អ្នក​អាច​ជាកន្លែង​ដ៏ពិបាក​បំផុត​ ក្នុង​ការ​ធ្វើឱ្យ​ស្លីម ​និងរាប​ស្មើ​ស្អាត​ និងទាម​ទារ​នូវ​ជំនួយ​បន្ថែម​ធ្វើ​ឱ្យ​ក្បាល​ពោះ​ស្រក​តាម​បំណង។ ​
ទឹកតែ ​២ប្រភេទ​មាន​ប្រសិទ្ធ​ភាព​កាត់​បន្ថយ​ជាតិខ្លាញ់​ក្បាលពោះ​

តែ​ក្រូច​ឆ្មារ៖​ ក្រូច​ឆ្មារ​គឺជា​ផ្លែឈើ​ ដ៏វិសេស​វិសាល​ និងផ្ទុក​សារធាតុ​ចិញ្ចឹម​ល្អៗ​ជាច្រើន​ រួម​ទាំង​សារធាតុ​ល្អៗ​ជាច្រើន​ទៀត​ ដែល​ជួយ​អ្នក​ក្នុង​ការ​ដុត​កម្ទេច​ជាតិ​ខ្លាញ់​ និងរក្សា​ទម្ងន់​រាង​កាយ​របស់​អ្នក​ឱ្យ​ល្អ​ប្រសើរ​សម្រាប់​សុខ​ភាព​។ សម្រាប់​ក្បាល​ពោះ ​ដែល​ពិបាក​ក្នុង​ការ​សម្រក​ខ្លាញ់​ ការឆុង​តែ​ក្រូច​ឆ្មារ​ពិសា​រាល់ថ្ងៃ ​គឺជា​ជម្រើស​ដ៏ឆ្លាត​វៃ​។ ក្រៅ​ពីជួយ​អ្នក​ដោះ​ស្រាយ​បញ្ហាជាតិ​ខ្លាញ់​ ដែល​កពូន​ត្រង់​ក្បាល​ពោះ​របស់​អ្នក​ ក្រូច​ឆ្មារ​ក៏មាន​នូវគុណ​សម្បត្ដិ​ប្រឆាំង​នឹង​ការ​រលាក​ផងដែរ​ ដែល​ជួយ​សម្រេច​បាន​ក្បាល​ពោះ​រាបស្មើ​ល្អ​ ដែល​ព្យាបាល​សម្រក​វាល​នោះ។​

គ្រឿង​ផ្សំ​•ក្រូច​ឆ្មារ​មួយ​ផ្លែ​•ទឹក​ក្ដៅមួយ​ពែងធំ​
វិធី​ធ្វើ​ច្របាច់​ក្រូច​ឆ្មារចូល​ទៅក្នុង​ពែង ​ហើយ​ដាក់ទឹក​ក្ដៅ ​ដែល​ដាំពុះ​ចូល។​ យើង​សូម​ណែ​នាំ​ឱ្យអ្នក​បន្ថែម​ទឹក​តែនេះ​ ទៅក្នុង​ទម្លាប់​ពេល​ព្រឹក​របស់​អ្នក​។ ដើម្បី​បង្កើន​ប្រសិទ្ធភាព ​និងធ្វើ​ឱ្យវាកាន់​តែមាន​រសជាតិ​ឆ្ងាញ់​ អ្នក​អាច​ដាក់​បន្ថែម​ខ្ញី ​ទឹកឃ្មុំ​ ឬតែ​បៃង​ក៏បាន។​

តែក្រូច​ឆ្មារ ​លាយ​ខ្ទឹមស៖​ អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំមក​ហើយ​ ខ្ទឹមស​ត្រូវ​បាន​មនុស្ស​ប្រើដើម្បី​ទទួល​បាន​គុណ​ប្រយោជន៍​សុខភាព ​និងសារ​ធាតុ​ចិញ្ចឹម​របស់វា​ ដែល​រួម​ទាំងប្រសិទ្ធ​ភាព​ភ្ញោច​ដល់​ការ​រំលាយ​អាហារ ​ប្រឆាំង​អាការៈ​ទល់​ខ្យល់​ និង​ព្យាបាល​ការ​រលាក​ពោះ​វៀន​ធំផង​ដែរ។​ ម្យ៉ាង​ទៀត​ខ្ទឹមស​ ត្រូវ​បាន​មនុស្ស​ប្រើ​ប្រាស់​ដើម្បី​បណ្ដេញ​ជាតិពុល ​និងកាក​សំណល់​ពីរាង​កាយ ​ដែល​វាមិន​ត្រឹម​តែជំនួយ​ដល់​ការ​សម្រក​ទម្ងន់​ប៉ុណ្ណោះទេ​ ប៉ុន្ដែ​ថែម​ទាំងការពារ​រាងកាយ​ជំងឺត​ម្កាត់​ផ្សេងៗ​ផងដែរ​។ ក្រូចឆ្មារ ​គឺជាភ្នាក់​ងារដុត​កម្ទេច​ខ្លាញ់​ដ៏មាន​ប្រសិទ្ធ​ភាព​បំផុត​មួយ​ប្រភេទ​។  ម្យ៉ាង​ទៀត​ក្រូចឆ្មារ​ក៏មាន​គុណ​ប្រយោន៍​ចំពោះ​បំពង់​រំលាយ​អាហារ ​ជំនួយ​ដល់​ការកាត់​បន្ថយ​ជាតិពុល​ ជាគុណ​សម្បត្ដិ​ ដែល​មនុស្ស​ ដែល​មាន​គោល​បំណង​សម្រក​ទម្ងន់​ប្រាថ្នា​ចង់​អនុវត្ដ។  ​​​

នៅពេល​អ្នក​លាយ​ខ្ទឹមស ​ជាមួយ​នឹង​ក្រូច​ឆ្មារ​នោះ​ អ្នកនឹង​មាន​ក្នុងដៃ ​នូវភ្នាក់​ងារ​ដុត​កម្ទេច​ខ្លាញ់​បែប​ធម្ម​ជាតិ​ដ៏មាន​ប្រសិទ្ធភាព។​

គ្រឿង​ផ្សំ៖ ​•ខ្ទឹម​សមួយ​កំពឹស​•ក្រូឆ្មារ​ពីរផ្លែ​•ទឹក​១១/២ លីត្រ​
វិធីធ្វើ•សូម​ដាំទឹក​មួយ​ឆ្នាំង​ ហើយ​នៅ​ពេល​ទឹកចាប់​ផ្ដើម​ក្ដៅបក​ខ្ទឹម​មួយ​កំពឹស​ដាក់​ចូល​ទៅក្នុង​ទឹកនោះ​•លាងក្រូច​ឆ្មារ​ឱ្យស្អាត​។ កាត់វា​ជាជ្រុង​ដោយ​ទុកឱ្យ​វានៅជាប់​សំបក។​•ដាក់​គ្រឿង​ផ្សំទាំង​អស់​ចូលទៅ​ក្នុងឆ្នាំង ​នៅពេល​ទឹកចាប់​ផ្ដើមដាំ​•បើក​ភ្លើង​តិចៗ ​ហើយ​ទឹកវា​ឱ្យពុះ​ ១៥នាទី​•ច្រោះ​យក​ទឹកចេញ ​និងទុក​វាឱ្យ​ត្រជាក់​យ៉ាង​តិច ​៥ នាទី​។ អ្នកអាច​រីករាយ​ភេសជ្ជៈ​នេះ​រាល់ថ្ងៃ៕​

អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​